• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៤៩ ល្ងាច

រកឃើញយានយន្តល្មើសចំនួន559 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យនៃ39នៅទូទាំងប្រទេស

ភ្នំពេញ÷តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈស្ដីពីការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី28ខែមកឆ្នាំ 2024បានឲ្យដឹងថាចំនួនគោលដៅ

សរុប79គោលដៅមានយានយន្តចូលគោលដៅចំនួន695គ្រឿង,រថយន្តធំ5គ្រឿងរថយន្តតូច198គ្រឿងនិងម៉ូតូ492គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន559គ្រឿងរថយន្តធំ5គ្រឿង,

រថយន្តតូច128គ្រឿងនិងម៉ូតូចំនួន426គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បក.នៅទូទាំងប្រទេស។

តាមរបាយការណ៍លទ្ធផលរយ:ពេល28ថ្ងៃពីថ្ងៃទី1-28ខែមករាឆ្នាំ2024បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន 19537គ្រឿង,រថយន្តធំ236គ្រឿង,រថយន្តតូច3870គ្រឿង,ម៉ូតូ15431គ្រឿង។ គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន14277គ្រឿង,រថយន្តធំ91គ្រឿង,រថយន្តតូច1885គ្រឿងនិងម៉ូតូ12301គ្រឿង(12301ករណី)ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39 អនក្រ.បក.នៅទូទាំងប្រទេស។

របាយការណ៍ដដែលបានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ