• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៣៦ ព្រឹក

មន្ត្រីនគរបាលចូលនិវត្តន៍ហើយមានសុខភាពល្អនិងមានបំណងចង់ចូលធ្វើការជាសន្តិសុខឯកជនគួរតែលើក ទឹកចិត្ត

ភ្នំពេញ÷លោកឧត្តមសេនីយ៍ឯកអ៊ីសុខឃីអគ្គស្នងការរងនគរបាលជាតិនៅព្រឹកថ្ងៃទី25ខែមករា2024នេះបានបង្ហាញនូវការវាយតម្លៃខ្ពស់ចំពោះភ្នាក់ងារសន្តិសុខឯកជនទាំងអស់ដែលកន្លងមកតែ
ងតែមានកិច្ចសហការជាមួយកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានដើម្បីចូលរួមចំណែកការពារសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថភាពសាធារណ:នៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ។

ក្នុងកិច្ចប្រជុំដកពិសោធន៍ការងារសន្តិសុខឯកជនរវាងអគ្គស្នងការដ្ឋាននគរបាលជាតិនិងក្រុមហ៊ុនផ្តល់ល់សេវាសន្តិសុខឯកជនសហគ្រាសគ្រឹះស្ថានប្រើប្រាស់សន្តិសុខឯកជនលោកឧត្តមសេនីយ៍ ឯកអ៊ី សុខឃីបានគូសបញ្ជាក់ថាក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជននិងសហគ្រាសគ្រឹះស្ថានកន្លងទៅបានអនុវត្តន៍ត្រឹមត្រូវតាមការកំណត់របស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការរដ្ឋាននគរបាលជា
តិតែក្នុងនោះក៏មានមួយចំនួននៅចន្លោះប្រហោងផងដែរដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្តទៀត។

ជាក់ស្ដែងសម្រាប់កិច្ចប្រជុំនៅពេលនេះគឺធ្វើឡើងដើម្បីពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំក្នុងភាពជាដៃគូនិងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅនូវចំណុចខ្លាំងនិងចំណុចខ្សោយក្នុងការអនុវត្តភារកិច្ចកាតព្វកិច្ចរបស់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនសហគ្រាសគ្រឹះស្ថានដែលបានអនុវត្តន៍កន្លងមកនិងដើម្បីបង្កើនសមត្ថភាពបង្កើនកិច្ចសហការប្រកបដោយប្រសិទ្ធភាពក្នុង ការចូលរួមចំណែកថែរក្សាសន្តិសុខសង្គម។នេះបើតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរង។

ក្នុងន័យនេះលោកឧត្តមសេនីយ៍ឯកអ៊ីសុខឃីបានណែនាំឲ្យបណ្ដាក្រុមហ៊ុននិងសហគ្រាសគ្រឹះស្ថានបន្តយកចិត្តទុកដាក់ពិនិត្យឲ្យបានម៉ត់ចត់ក្នុងការជ្រើសរើសភ្នាក់ងារចៀសវាងសមាសភាពមិនល្អសន្តិសុខឱ្យស្របទៅតាមលក្ខខណ្ឌជ្រៀតចូលជាភ្នាក់ងារសន្តិសុខឯកជន។ចំពោះមន្ត្រីនគរបាលចូលនិវត្តន៍ហើយនៅមានសុខភាពរឹងមាំនិងមានបំណងចង់ចូលធ្វើការជាមួយសន្តិសុខឯកជនគួរតែលើកទឹកចិត្ត។

បន្ថែមនេះពីនេះត្រូវបន្តលើកកម្ពស់និងគាំទ្រការបណ្តុះបណ្តាលបំប៉នជំនាញសន្តិសុខឯកជនដោយចាត់បញ្ជូនប្រធានឬអ្នកគ្រប់គ្រងនិងកម្លាំងភ្នាក់ងារមានទទួលការបណ្តុះបណ្តាលបំប៉នជំនាញពីអគ្គស្នងការដ្ឋាននគរបាលជាតិដែលមាននាយកដ្ឋានគ្រប់គ្រងសន្តិសុខ ឯកជនជាសេនាធិការនិងបន្តចូលរួមកិច្ចការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់នូវរាល់ព្រឹត្តិការណ៍ជាតិអន្តរជាតិតាមសំណើនិងសំណូមពររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកបានជំរុញឲ្យបន្តចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការបង្ការទប់ស្កាត់បទល្មើសផ្សេងៗដូចជាការប្រើប្រាស់អាវុធខុសច្បាប់ការជួញដូរឬប្រើប្រាស់គ្រឿងញៀនចោរកម្មការចាប់ជំរិតជាដើមនិងបន្តចូលរួមសកម្មភាពក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯកលឹមសុខារស្មីប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាបច្ចុប្បន្នភ្នាក់ងារសន្តិសុខឯកជនទូទាំងប្រទេសមានចំនួន31,796នាក់/29,706នាក់ប្រៀបធៀបទៅនឹងឆ្នាំ2022កើនឡើង2,090នាក់ស្មើនឹង7,04%(ស្រី2,507នាក់/2,427នាក់កើនឡើង80នាក់ស្មើនឹង3,30%។

ក្នុងនោះក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជនសរុបចំនួន298/275ក្រុមហ៊ុនកើនឡើង23ក្រុមហ៊ុនស្មើនឹង8,36%មានភ្នាក់ងារសន្តិសុខឯកជន16,687/15,617នាក់កើនឡើង1,070នាក់ស្មើនឹង 6,85%(ស្រី2,159/2,074នាក់កើនឡើង85នាក់ស្មើនឹង4,10%)។សហគ្រាសគ្រឹះស្ថានជ្រើសរើសភ្នាក់ងារសន្តិសុខឯកជនសរុបចំនួន1,978/1,953 គ្រឹះស្ថានកើនឡើង25ទីតាំងស្មើនឹង1,28%ភ្នាក់ងារសន្តិសុខឯកជនចំនួន15,109/14,089នាក់កើនឡើង1,020នាក់ស្មើនឹង7,24% (ស្រី348/353នាក់ថយចុះ5នាក់ស្មើនឹង1,42%មានគោលដៅ2,139/2,114ទីតាំងកើនឡើង25ទីតាំងស្មើនឹង1,18%។

ដោយឡែកសម្រាប់ការបណ្ដុះបណ្ដាលបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនវិញលោកឧត្តមសេនីយ៍ឯកលឹមសុខារស្មីបានគូសបញ្ជាក់ថាបច្ចុប្បន្ននេះការបើកវគ្គបំប៉ងជំនាញភ្នាក់ងារសន្តិសុខឯកជនសរុបចំនួន56វគ្គសិក្ខាកាមចូលរួមសរុប9,866នាក់(ស្រី230នាក់)ក្នុងនោះភ្នាក់ងារសន្តិសុខឯកជនសរុបចំនួន9,638នាក់(ស្រី211នាក់)និងនគរបាលជាតិសរុបចំនួន228នាក់(ស្រី19នាក់)៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ