• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣៤ ព្រឹក

អគ្គស្នងការដ្ឋាននគរបាលជាតិបង្កើតប្រព័ន្ធដាក់ពាក្យប្តឹងតាមអនឡាញ

ភ្នំពេញ÷បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯកជាពៅអគ្គស្នងការរងនគរបាលជាតិកំពុងដំណើរការលើប្រព័ន្ធទទួលនិងដាក់ពាក្យបណ្តឹងតាមអនឡាញលើករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោកឧត្តមសេនីយ៍ឯកជាពៅបានបន្ថថាជាក់ស្តែងយោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃកាលពីចុងខែធ្នូឆ្នាំ2023កន្លងទៅនេះដែលរៀបចំឲ្យបង្កើតការទទួលពាក្យបណ្តឹងឆបោកតាមប្រព័
ន្ធបច្ចេកវិទ្យាដោយប្រែក្លាយពីប្រព័ន្ធពាក់កណ្តាលស្វ័យប្រវត្តិទាំងស្រុងដើម្បីឲ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1។អគ្គស្នងការរងរូបនេះបន្ថែមថាការបង្កើតឲ្យមានការទទួលពាក្យបណ្ដឹ
ងតាមប្រព័ន្ធអនឡាញនេះគឺប្រជាពលរដ្ឋគ្រប់ទីកន្លែងមិនថាក្នុងប្រទេសឬក្រៅប្រទេសអាចដាក់ពាក្យបណ្ដឹងបានឲ្យតែករណីទាំងនោះជាបទល្មើសកើតឡើងនៅកម្ពុជា។

លោកឧត្តមសេនីយ៍ឯកជាពៅបានគូសបញ្ជាក់ថាគោលដៅនៃការទទួលពាក្យបណ្ដឹងតាមប្រព័ន្ធអនឡាញធ្វើឡើងស្របតាមការវិវត្តបច្ចេកវិទ្យាដើម្បីសម្រួលដល់ការជួយសង្គ្រោះប្រជាពលរដ្ឋហើយមានល្បឿនលឿនដល់ការស្រាវជ្រាវនិងផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋក៏ដូចជាជនរងគ្រោះ។

លោកអគ្គស្នងការរងបានអះអាងថាដើម្បីផ្ដល់ប្រសិទ្ធភាពលើការងារខាងលើការទទួលពាក្យបណ្ដឹងលើអនឡាញនេះត្រូវបានដាក់ចេញនូវបទបញ្ជានិងគោលការណ៍ដល់មន្ត្រីទទួលបន្ទុកយ៉ាងច្បាស់
លាស់ដោយគ្រប់ពេលវេលាដែលមានប្រជាពលរដ្ឋជួបប្រទះបញ្ហាប្រឈមដោយសារបទល្មើសឆបោកនឹងមានមន្ត្រីទទួលហើយចាត់វិធានការទៅតាមនីតិវិធីជូនប្រជាពលរដ្ឋ។

បន្ថែមពីនេះលោកអគ្គស្នងការរងរូបនេះបានសង្កត់ធ្ងន់ថាបន្ទាប់ពីបង្កើតការទទួលពាក្យបណ្ដឹងតាមអនឡាញអគ្គស្នងការដ្ឋាននគរបាលជាតិបានគិតគូរពីផែនការបន្ទាប់ពីលើការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យស្របទៅតាមសម័យកាលដោយជំហានបន្ទាប់នឹងរៀបចំជាភាសាបរទេសគឺភាសាចិននិងភាសាអង់គ្លេសនាពេលឆាប់ៗខាងមុខ។លោកឧត្តមសេនីយ៍ឯកបន្ថែមថាការៀបចំឱ្យមានប្រសិទ្ធភាពលើការងារប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងបន្តឥតឈប់ឈរប្រសិនសម័យកាលវិវត្តរបស់បច្ចេកវិទ្យាកាន់តែជឿនលឿនដោយអគ្គស្នងការដ្ឋាននគរបាលបានកំណត់ពង្រឹងថែមទៀតលើធនធានមនុស្សបច្ចេកវិទ្យានិងសុវត្ថិភាព៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ