• ច័ន្ទ ២៩ មេសា ២០២៤ ០២:២១ ព្រឹក

សមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេក ទេសនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកជនតម្រង់ទិសលើការបណ្ដុះបណ្ដាលក្នុងអាណត្តិថ្មី

ភ្នំពេញ÷រដ្ឋន្ត្រីក្រសួងការងារនិងបណ្តុះបណ្ដាលវិជ្ជាជីវៈលោកហេងសួរបានជំរុញឲ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេសនិងបណ្តុះបណ្ដាលវិជ្ជាជីវៈឯកជនតម្រង់ទិសលើកម្មវិធីសិក្សាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។

ការជំរុញបែបនេះបានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមរវាងលោកហេងសួរនិងសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេសនិងបណ្ដុះបណ្ដាលវិជ្ជាជីវ:ឯកជនដែលដឹកនាំដោយលោកបណ្ឌិតណុប នរិន្ទដែលធ្វើឡើងនៅទីស្តីការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:នៅថ្ងៃពុធទី24ខែមករាឆ្នាំ2024នេះ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់សមាគមនិងតួនាទីជាទិភាពរបស់ក្រសួងដែលជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដើម្បីបង្កើតកម្លាំងពលកម្មជំនា
ញក្នុងទីផ្សារការងារកម្ពុជាដែលកំពុងមានភាពទូលំទូលាយទាមទារឲ្យវិស័យឯកជនពិសេសវិទ្យាស្ថានដែលធ្លាប់បណ្ដុះបណ្ដាលជំនាញឯកទេសចូលរួម។

ជាការឆ្លើយតបសមាគមបានថ្លែងអំណរគុណលោករដ្ឋមន្ត្រីហើយបានយល់យ៉ាងច្បាស់ពីគោលនយោបាយជាទិភាពរបស់ក្រសួងក្នុងអាណត្តិទី7នេះ។

មុននឹងបញ្ចប់ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:លោករដ្ឋមន្ត្រីបានអះអាងថាក្រសួងបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយបណ្តុះបណ្តាលគ្រូបង្គោលរបស់វិស័យឯកជនលើជំ
នាញ ចាំបាច់ណាមួយដែលសមាគមត្រូវការដើម្បីបំពេញនិងបង្កើនសមត្ថភាពបន្ថែម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ