• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៤៦ ល្ងាច

នាវាទេសចរណ៍WESTERDAMបានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះ សីហនុ

ខេត្តព្រះសីហនុ÷លោកឧត្តមសេនីយ៍ត្រីហេងប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានថ្លែងឲ្យដឹងថា÷នាវាទេសចរណ៍Westrer Damផ្ទុកអ្នកដំណើរ

គ្រប់ជាតិសាសន៍ជិត2ពាន់នាក់បានចូលសំចតក្នុងកំពង់ផែស្វ័យ័តក្រុព្រះសីហនុប្រកបដោយសុវត្ថិភាពកាលពីវេលាម៉ោង7និង40នាទីព្រឹកថ្ងៃទី25ខែមករា ឆ្នាំ2024នេះ។

លោកឧត្តមសេនីយ៍ត្រីហេងប៊ុនទីបានថ្លែងបន្តថាភ្លាមៗលោកបានចាត់ឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តនិងមូលដ្ឋានកងរាជអាវុធក្រុងព្រះសីហនុចេញប្រតិបត្តិ ការល្បាតចល័តនិងឈរជើងតាមគោ
លដៅជួយសម្រួលចរាចរណ៍លើដងផ្លូវដើម្បីការពារសន្តិសុខសុវត្ថិភាពរក្សារក្សាសណ្តាប់ធ្នាប់សាធារណ:ជូនភ្ញៀវទេសចរអន្តរជាតិក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។

គួរបញ្ជាក់ថានាវានេះមានឈ្មោះWester Danមានបណ្ដោយ285,22 ម៉ែត្រនិងទទឹង 32,25ម៉ែត្រជម្រៅទឹក800ម៉ែត្របានត្រឡប់មកពីប្រទេសវៀតណាមដោយមាននាវិកចំនួន776នាក់ស្រីចំនួន128នាក់មាន37សញ្ជាតិនិងមានភ្ញៀវទេសចរចំនួន1874នាក់ស្រីចំនួន986មាន43សញ្ជាតិ។

ដោយឡែកនាវាមួយនេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅយប់ថ្ងៃទី 25 ខែមករាឆ្នាំ 2024 វេលាម៉ោង 21និង00នាទីបន្តទៅប្រទេសថៃ៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ