• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤០ ព្រឹក

គ្រឿងញៀនជាង1តោនឈ្មួញលួចដឹកតាមសមុទ្រត្រូវកម្លាំងសមត្ថកិច្ចកម្ពុជាបង្ក្រាបទាន់ពេលវេលា

ភ្នំពេញ÷កម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានឲ្យដឹងនៅព្រឹកថ្ងៃទី24ខែមករាឆ្នាំ 2024នេះថា÷កម្លាំងជំនាញបានបើកប្រតិបត្តិការចុះស្រាវជ្រាវបង្ក្រាបនិងឃាត់
ខ្លួនក្រុមឧក្រិដ្ឋជនឈ្មួញជួញដូរគ្រឿងញៀនលួចដឹកតាមសមុទ្រចំនួន5នាក់រួមនឹងវត្ថុតាងគ្រឿងញៀនជាង1តោន។

មន្ត្រីជំនាញបានបញ្ជាក់ថាសារធាតុញៀនដែលបង្ក្រាបបាននេះជាប្រភេទកេតាមីននិងមេតំហ្វេតាមីនដែលត្រូវបានបង្ក្រាបកាលពីពេលថ្មីៗនេះលើដែនសមុទ្រនៃខេត្តព្រះសីហនុនិងបានបញ្ជូនខ្លួនពួកគេមកសាកសួរនៅមន្ទីរប្រឆាំងគ្រឿងញៀនព្រមទាំងបង្ហាញមុខជនបរទេសចំនួន5នាក់និងគ្រឿងញៀនជាសាធារណ:មុននឹងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីដើម្បីចាត់ការតាមច្បាប់។

គួររម្លឹកផងដែរកាលពីថ្ងៃទី20ខែមករាថ្មីៗនេះកម្លាំងសមត្ថកិច្ចនៃកងរាជអាវុធហត្ថខេត្តព្រះវិហារក៏បានបង្ក្រាបករណីគ្រឿងញៀនបានប្រមាណជាង1តោនដូចគ្នានៅស្រុកជ័យសែនខេត្តព្រះវិហា
រ។ខណ:គ្រឿងញៀនដែលត្រូវបានគេរកឃើញនេះមានចំនួន25 ធុស្មើនឹង1,082,5គីឡូក្រាម(គ្រឿងញៀនសុទ្ធចំនួន1,021,2គីឡូក្រាម)និងសម្ភារៈមួយចំនួនទៀត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ