• ច័ន្ទ ២៩ មេសា ២០២៤ ០៦:២៦ ព្រឹក

អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃចាប់ ផ្ដើមប្រជុំបេសកកម្មលើកទី2របស់ក្រុម ការងារធនាគារពិភពលោកដើម្បីគាំទ្រការអនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាមសំណល់រឹងនិងសំណល់ប៉ាស្ទិកនៅកម្ពុជា

ភ្នំពេញ÷លោកជួបប្រាថ្នាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃនាព្រឹកថ្ងៃពុធទី24ខែមករាឆ្នាំ2024 បានដឹកនាំកិច្ចប្រជុំនៃការចាប់ផ្ដើមបេសកកម្មលើកទី2របស់ក្រុមការងារធនាគារ
ពិភពលោកដើម្បីគាំទ្រការអនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាមសំណល់រឹងនិងកំណល់ប្លាស្ទិកនៅកម្ពុជានៅស្តីការក្រសួងមហាផ្ទៃ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក,
លោកស្រីជាថ្នាក់ដឹកនាំអង្គភាពគ្រប់គ្រងគម្រោងនិងអង្គភាពអនុវត្តគម្រោងនៃក្រសួងស្ថាប័នពាក់ព័ន្ធរួមមានក្រសួងសាធារណការនិងដឹកជញ្ជូននិងក្រសួងបរិស្ថាន,ក្រុមការងារធនាគារពិភពលោកនិងអ្នកពាក់ព័ន្ធសរុបប្រមាណ33រូប។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី÷

-ពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងដំណាក់កាលដំបូងរួមទាំងលទ្ធផលសម្រេចបានឆ្លើយតបទៅនឹងផែនការសកម្មភាពដែលបានឯកភាពនៅក្នុងរបាយការណ៍។
-ការចុះពិនិត្យមើលទីលានទុកដាក់សំរាមដែលមានស្រាប់និងទីតាំងដែលបានស្នើឡើងសម្រាប់រៀបចំធ្វើជាទីលានទុកដាក់សំរាមរបស់គម្រោងនៅក្នុងខេត្តសៀមរាប,កណ្ដាលនិងកំពង់ស្ពឺ។

កិច្ចប្រជុំនេះក៏មានការធ្វើបទបង្ហាញនូវឌ្ឍនភាពនិងទិសដៅការងារសម្រាប់អនុវត្តបន្តរបស់អង្គភាពគ្រប់គ្រងគម្រោងនិងអង្គភាពអនុវត្តគម្រោងនៃក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ។ផ្អែកតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងអនុវត្តគម្រោងក្រុមការងារធនាគារពិភពលោកត្រូវចុះបេសកកម្មដើម្បីពិនិត្យនិងគាំទ្រការអនុវត្តគម្រោងរៀងរាល់6ខែម្ដងដោយកន្លងទៅថ្មីៗនេះក្រុមបេសកកម្មរបស់ធនាគារពិភពលោកបានចុះបេសកកម្មលើកដំបូងកាលពីអំឡុងខែកញ្ញាឆ្នាំ2023។បន្ទាប់កិច្ចប្រជុំនេះក្រុមបេសកកម្មរបស់ធនាគារពិភពលោកនិងចុះបេសកកម្មលើកដំបូងកាលពីអំឡុងខែកញ្ញាឆ្នាំ2023។បន្ទាប់ពីកិច្ចប្រជុំនេះក្រុមបេសកកម្មរបស់ធនាគារពិភពលោកនឹងចុះទៅពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោងនៅខេត្តសៀមរាប,ខេត្តកណ្ដាលនិងខេត្តកំពង់ស្ពឺផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ