• ច័ន្ទ ២៩ មេសា ២០២៤ ១១:២០ ព្រឹក

រកឃើញយានយន្តល្មើសចំនួន472គ្រឿ ងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39នៅទូទាំងប្រទេស

ភ្នំពេញ÷តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្តឹងស្តីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី24ខែមករាឆ្នាំ 2024បានហើយដឹងថាចំនួនគោលដៅសរុបមានយានយន្តចូលគោលដៅចំនួន773គ្រឿង,រថយន្តធំ18គ្រឿង,រថយន្តតូច106គ្រឿងនិងម៉ូតូចំនួន357គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បក.នៅទូទាំងប្រទេស។

តាមរបាយការណ៍លទ្ធផលរយៈពេល24ថ្ងៃពីថ្ងៃទី1-24 ខែមករាឆ្នាំ2024បានឲ្យដឹងថាយានយន្តចូលរួមដៅចំនួន16594,រថយន្តធំ200គ្រឿង,រថយន្តតូច8332គ្រឿង,ម៉ូតូ13062 គ្រឿង។ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន12080គ្រឿង,រថយន្តធំ79គ្រឿង,រថយន្តតូច1596គ្រឿងនិងម៉ូតូ10405គ្រឿង(10405ករណី)ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បក.នៅទូទាំងប្រទេស។

របាយការណ៍ដដែលបានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យមានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួម គោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ