• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៥៤ ល្ងាច

លោកយាយសម្លាប់ចៅបង្កើតអាយុ8ឆ្នាំរួចយកដុំថ្មសង្កត់ពីលើនៅក្រោយភូមិ

កំពង់ស្ពឺ÷ប្រជាពលរដ្ឋបានប្រទះឃើញសាកសពក្មេងប្រុសម្នាក់ដែលគេស្គាល់ឈ្មោះវីរៈដោយមានដុំថ្មសង្កត់ពីលើស្ថិតនៅជើងភ្នំអញ្ញាខាងជើងភូមិនាងហ៊ីងឃុំតាំងក្រូចស្រុកសំរោងទងខេត្តកំពង់ស្ពឺ នៅល្ងាចថ្ងៃទី23ខែមករាឆ្នាំ2024បង្កឲ្យមានការភ្ញាក់ផ្អើលក្រោយបាត់ខ្លួនជិត 10 ថ្ងៃ។

ករណីនេះកាលពីល្ងាចថ្ងៃទី14ខែមករាឆ្នាំ2024ឈ្មោះម៉ុមរឿន(ជាយាយបង្កើត)បានប្ដឹងសមត្ថកិច្ចពីករណីបាត់ចៅប្រុសឈ្មោះវណ្ណឌីវីរ:នៅចំណុចអូរនាងហ៊ីងឃុំតាំងក្រូចស្រុកសំរោងទងខេត្តកំពង់ស្ពឺ។

ដោយអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិ,អគ្គស្នងការរងទទួលផែន,ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌និងឧត្តមសេនីយ៍ឯកង៉េងជួប្រធាននាយ
កដ្ឋាននគរបាលព្រហ្មទណ្ឌ,លោកឧត្តមសេនីយ៍ទោជាវវិបុលអនុប្រធាននាយកដ្ឋានបានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនិងអង្គការCPUបើកការស្រាវជ្រាវស៊ើបអង្កេតរហូតឈានដល់កំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះម៉ុមរឿនអាយុ64ជនជាតិខ្មែរ(ត្រូវជាជីដូនបង្កើត)។

ករណីនេះក្រោយពីធ្វើការសាកសួរបឋមឈ្មោះម៉ុមរឿនបានសារភាពថាខ្លួនពិតជាបានសម្លាប់ចៅប្រុសពិតប្រាកដមែនដោយសារខ្លួនគ្មានសមត្ថភាពចិញ្ចឹមចៅបន្តទៀតនោះទេ។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានប្រគល់ជនសង្ស័យខាងលើទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ