• ច័ន្ទ ២៩ មេសា ២០២៤ ១២:៣៦ ល្ងាច

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសាកលវិទ្យាល័យជាតិដឹកជញ្ជូនកូរ៉េ ចុះMOUក្នុងកិច្ចសហប្រតិបត្ដិការក្នុងក្របខណ្ឌអប់រំ និងបណ្ដុះបណ្ដាល ក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្ដុភារកម្ម

ភ្នំពេញ៖ ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ នៅសាលសហសិក្សា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន លោកជំទាវ មឹន មាណវី និង លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសាកលវិទ្យាល័យជាតិដឹកជញ្ជូនកូរ៉េ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្ដីរាជការវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន តំណាងសាកលវិទ្យាល័យជាតិដឹកជញ្ជូនកូរ៉េ និងតំណាងក្រុមហ៊ុន DAON DAOL។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្ដិការក្នុងក្របខណ្ឌអប់រំ និងបណ្ដុះបណ្ដាល ក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្ដុភារកម្ម។ តាមរយៈកិច្ចសហប្រតិបត្ដិការនេះ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នឹងមានលទ្ធភាពបង្កើនសមត្ថភាពបណ្ដុះបណ្ដាល របស់ខ្លួនបន្ថែមទៀត តាមរយៈការផ្លាស់ប្ដូរគ្រូឧទ្ទេស បុគ្គលិក និស្សិត ការបង្កើតកម្មវិធីសិក្សា ការសិក្សាស្រាវជ្រាវរួមគ្នា និងការអនុវត្ដគម្រោងរួមគ្នាផ្សេងទៀត ដោយសារសាកលវិទ្យាល័យជាតិដឹកជញ្ជូនកូរ៉េ ជាសកលវិទ្យាល័យដ៏ធំមួយនៅប្រទេសកូរ៉េ ដែលមានកម្មវិធីបណ្ដុះបណ្ដាល និងបង្រៀនលើជំនាញឯកទេស ដូចគ្នានឹងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ