• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៣៩ ល្ងាច

ចាប់ពីថ្ងៃទី19ដល់ថ្ងៃទី21ខែមករាខេត្ត មណ្ឌលគិរី,រតនគិរី,ព្រះវិហារនិងឧត្តរ មានជ័យធាតុអាកាសត្រជាក់នៅពេលព្រឹកជាមួយនឹងសីតុណ្ហភាពអប្បបរមាពី16-19°C

ភ្នំពេញ÷ក្រសួងធនធានទឹកនិងឧតុនិ យមសូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី19 ខែមករាឆ្នាំ2024បានប ញ្ជាក់ឲ្យដឹងថា÷ទ្រនុងសម្ពាធខ្ពស់ពីប្រ ទេសចិននៅតែបន្តឥទ្ធិពលគ្របដណ្តប់មកលើភាគឦសានជាមួយនឹងខ្យល់មូ សុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ÷ចាប់ពីថ្ងៃទី 19ដល់ថ្ងៃទី21ខែមករាឆ្នាំ2024÷ 1-តំបន់វាលទំនាប÷ -សីតុណ្ហភាពអប្បបរមាពី21-23°Cនិងសីតុណ្ហភាពអតិបរមាពី33-35°Cហើ យខ្យល់បក់មកពីទិសឦសានក្នុងល្បឿ នពី1-3ម៉ែត្រ/វិនាទី។ 2-តំបន់ខ្ពង់រាប÷ -សីតុណ្ហភាពអបរមានពី16-23°Cសីតុ ណ្ហភាពអតិបរិមាពី33-35°Cហើយខ្យ ល់បក់ពីទិសឦសានក្នុងល្បឿនពី2-4 ម៉ែត្រ/វិនាទី។ -ខេត្តមណ្ឌលគិរី,រតនគិរី,ព្រះវិហារនិងឧត្តរមានជ័យធាតុអាកាសត្រជាក់នៅពេ លព្រឹកជាមួយនឹងសីតុណ្ហភាពអប្បបរ មាពី16-19°C។ 3-តំបន់មាត់សមុទ្រ÷ -សីតុណ្ហភាពអប្បបរមាពី23-25°Cនិ ងសីតុណ្ហភាពអតិបរមាពី32-34°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី2-3ម៉ែត្រ/វិនាទី។ -រលកសមុទ្រមានកម្ពស់ពី0,50-1,25 ម៉ែត្រ។ អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន។ជាពិសេសប្រជាពល រដ្ឋនៅក្នុងភូមិសាស្ត្រជួរភ្នំដងរែកនិងខ្ពង់ រាបភាគឦសានសូមប្រុងប្រយ័ត្នថែរក្សាសុខភាពចំពោះធាតុអាកាសត្រជាក់ដោ យស្លៀកសម្លៀកបំពាក់ឲ្យបានគត់មត់ដើម្បីបង្ការពីជំងឺដង្កាត់នានាដែលអាចកើតមានឡើងជាយថាហេតុ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ