• ច័ន្ទ ២៩ មេសា ២០២៤ ០១:៥៨ ព្រឹក

សេចក្តីជូនដំណឹងស្តីពីការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំជាប់ពន្ធ2023

ភ្នំពេញ÷អនុលោមតាមមាត្រា8និងមា ត្រា29នៃច្បាប់ស្តីពីសារពើពន្ធដែលប្រ កាសឲ្យប្រើដោយព្រះរាជក្រមលេខនស /រកម/0523/004ចុះថ្ងៃទី16ខែឧសភាឆ្នាំ2023អគ្គនាយកដ្ឋានពន្ធដារមានកិត្តិ យសសូមជម្រាបជូនដំណឹងដល់លោក លោកស្រីជាអភិបាល បណ្ណាធិការឬកម្មសិទ្ធកររបស់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ជ្រាបអំ ពីកាតព្វកិច្ចដាក់លិខិតប្រកាសនិង់បង់ ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ2023ដូច ខាងក្រោម÷ 1.សហគ្រាសត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមប្រព័ន្ធអន ឡាញ(Tax on Inconme-Tol E- Filing)តាមរយ:តំណភ្ជាប់www.tax .gov.kh/km/e-serviceស្របតាមសេចក្តីណែនាំលេខ3140អពដ.ចុះថ្ងៃទី 18ខែកុម្ភ:ឆ្នាំ2021ដោយត្រូវដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធយ៉ាងយឺតបំផុត ត្រឹមថ្ងៃទី31ខែមីនាឆ្នាំ2024។ 2.សហគ្រាសដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ឆ្នាំជាប់ពន្ធខុសពីឆ្នាំប្រតិទិនត្រូវដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំយ៉ាងយឺតបំផុតក្នុងរយៈពេល3ខែក្រោយពីដំណាច់ឆ្នាំជាប់ពន្ធ។ 3.សហគ្រាសដែលមានសាខាត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រ ចាំឆ្នាំជាមួយគ្នាដោយសរុបលទ្ធផលរប ស់គ្រឹះស្ថានជាគោលដើមនិងគ្រប់សាខាទាំងអស់។សហគ្រាសត្រូវប្រកាសនូវប ញ្ជីឈ្មោះនៃគណីចំណូលនិងចំណាយនិងតារាងទ្រព្យសកម្មរយ:ពេលវែងរបស់សាខានីមួយៗដោយវាយបញ្ចូលទៅក្នុងប្រព័ន្ធត្រង់ផ្នែក"សាខាសហគ្រាសក្នុងស្រុក"។ 4.ចំពោះបុគ្គលិកឬភ្នាក់ងារសេវាកម្មព ន្ធដារដែលទទួលបន្ទុកការងារដាក់លិខិ តប្រកាសពន្ធប្រចាំឆ្នាំជំនួសមុខឲ្យអ្នក ជាប់ពន្ធត្រូវភ្ជាប់(Upload)ចូលទៅក្នុងប្រព័ន្ធនូវប័ណ្ណសម្គាល់ខ្លួនបុគ្គលិកចំ ពោះបុគ្គលិកក្រុមហ៊ុនឬលិខិតប្រគល់សិទ្ធិជាលាយលក្ខណ៍អក្សរពីអ្នកជាប់ ពន្ធចំពោះភ្នាក់ងារសេវាកម្មពន្ធដារ។ 5.គ្រប់សហគ្រាសទាំងអស់ដែលមានកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំត្រូវភ្ជាប់ (Upload)ចូលទៅក្នុងប្រព័ន្ធនូវតារាងតុល្យគណនីលទ្ធផលនិងព័ត៌មានបន្ថែ ម(ប្រសិនបើមាន)។ ក្នុងករណីលោក-លោកស្រីមានសំណួរឬចម្ងល់ផ្សេងៗសូមទាក់ទងជាមួយកា រិយាល័យសេវាអ្នកជាប់ពន្ធនៃនាយក ដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនិងសាខាពន្ធដារខេត្ត-ខណ្ឌដែលទាក់ទិនឬអាចទូរស័ព្ទមកCall Center1277ឬចូលជជែកសួរក្នុងGDT Live Chatដែល អាចទាញយកកម្មវិធីទូរស័ព្ទដៃចេញពី App Storeសម្រាប់IOSឬPlay Storeសម្រាកAndroid។ អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមនិងជឿជា ក់ថាលោក-លោកស្រីជាអភិបាលបណ្ណា ធិការឬកម្មសិទ្ធិកររបស់សហគ្រាសពិត ជាយកចិត្តទុកដាក់ក្នុងការដាក់លិខិតប្រ កាសនិងបង់ពន្ធលើប្រាក់ចំណូលតាម ច្បាប់កំណត់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ