• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៤៥ ព្រឹក

អគ្គីភ័យឆេះរោងចក្រយីដាស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលឱ្យមានស្លាប់កម្មការិនីម្នាក់។

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារខេត្ត អញ្ជើញចុះត្រួតពិនិត្យទីតាំង អគ្គីភ័យឆេះនៅរោងចក្រយីដា(មេនូហ្វេកធីរើ ខូ អិលធីឌី)Yi Da Manufacturer Co;Ltd ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំ និងបញ្ជារនៅទីតាំងកើតហេតុដោយផ្ទាល់ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ និងសង្គ្រោះកម្មករ ដែលនៅក្នុងស្ថានភាពគ្រោះថ្នាក់នេះដោយមានកិច្ចសហការពី ស្នងការនគរបាលខេត្តកណ្តាល នាយកដ្ឋានពន្លត់អគ្គិភ័យ បញ្ជាការដ្ឋានអង្គរក្ស រាជធានីភ្នំពេញ និងរថយន្តពន្លត់អគ្គិភ័យដែលមាននៅតាមបណ្តារោងចក្រក្បែរទីតាំងកើតហេតុ ព្រមទាំងមានក្រុមគ្រូពេទ្យផងដែរ។ នាវេលាម៉ោង៩:៤៥នាទីព្រឹក អគ្គិភ័យត្រូវបានគ្រប់គ្រងនិងពន្លត់បាន១០០% ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន១៥គ្រឿង។ ក្នុងករណីអគ្គីភ័យនេះបណ្តាលឲ្យខូចខាតអគារមួយកន្លែងនិងសម្ភារៈនៅខាងក្នុងអគារជាច្រើននិងមានកម្មការីម្នាក់បានស្លាប់ ឈ្មោះ សុខ ឆវី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ និងមានអ្នកដែលជួយពន្លត់ចំនួន៥នាក់ទៀត បានមានបញ្ហាថប់ដង្ហើមត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅផងដែល។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមរថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគបាលខេត្ត អធិការដ្ឋាននគបាលស្រុក ក្រសួងមហាផ្ទៃ បញ្ជាការដ្ផានអង្គរក្ស រដ្ឋបាលខណ្ឌច្បារអំពៅ រថយន្ត៧១១ រថយន្តពន្លត់អគ្គីភ័យបុរីប៉េង ហួត រថយន្តពន្លត់អគ្គីភ័យក្រុងកោះនរា រថយន្តពន្លត់អគ្គីភ័យស្រាបៀរ ម៉ាឌ្រី និងបងប្អូនកម្មកររោងចក្រ ប្រជាការពារ កងកម្លាំងទាំង៣ អាជ្ញាធរពាក់ព័ន្ធ និងស្ថាប័នដទៃទៀតដែលបានចុះមកដល់កន្លែងកើតហេតុ ដើម្បីជួយធ្វើការពន្លត់អគ្គីភ័យនេះបានទាន់ពេល៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ