• ច័ន្ទ ២៩ មេសា ២០២៤ ១០:២៦ ព្រឹក

CDC÷បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន10ដែលមានទុនវិនិយោគសរុបប្រមាណជាង60 លានដុល្លារអាមេរិកនិងអាចបង្កើតការងា របានចំនួន12,695កន្លែង

ភ្នំពេញ÷ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគិតត្រឹមថ្ងៃទី15ខែមករាឆ្នាំ2024 បានស ម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន10ដែលមានទុនវិនិយោគសរុបប្រមាណជាង60លានដុល្លារអាមេ រិកនិងអាចបង្កើតការងារបានចំនួន12,6 95កន្លែង។នេះបើយោងតាមប្រភពព័ត៌ មានពីរបាយការរបស់ក្រុមប្រឹក្សាអភិវឌ្ឍ ន៍កម្ពុជា(CDC)បានឲ្យដឹងកាលពីថ្ងៃទី 17ខែមករាឆ្នាំ2024។ គួរបញ្ជាក់ជូនផងដែរថាគម្រោងវិនិយោគដែលទទួលបានការអនុម័តគិតត្រឹមថ្ងៃទី 15ខែមករាឆ្នាំ2024 រួមមានដូចខាង ក្រោម÷ 1-គម្រោងវិនិយោគបង្កើតរោងចក្រកាត់ ដេរនិងចាក់សម្លៀកបំពាក់នៅស្រុកស្អា ងខេត្តកណ្ដាល។ 2-គម្រោងវិនិយោគបង្កើតរោងចក្រកាត់ ដេរសម្លៀកបំពាក់នៅក្រុងច្បារមនខេត្តកំពង់ស្ពឺ។ 3-គម្រោងវិនិយោគបង្កើតរោងចក្រកាត់ ដេរសម្លៀកបំពាក់នៅខណ្ឌដង្កោរាជធានីភ្នំពេញ។ 4-គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀ កបំពាក់នៅស្រុកសំរោងខេត្តកំពង់ស្ពឺ។ 5-គម្រោងវិនិយោគបង្កើតរោងចក្រកាត់ ដេរសម្លៀកបំពាក់នៅស្រុកសំរោងខេត្តកំពង់ស្ពឺ។ 6-គម្រោងវិនិយោគបង្កើតរោងចក្រផលិ តគ្រឿងបន្សំសម្លៀកបំពាក់,កាបូបនិងស្បែកជើងនៅស្រុកសំរោងទងខេត្តកំព ង់ស្ពឺ។ 7-គម្រោងវិនិយោគបង្កើតរោងចក្រផលិ តគ្រឿងអេឡិចត្រូនិកនៅស្រុកសំរោងខេត្តតាកែវ។ 8-គម្រោងវិនិយោគបង្កើតរោងចក្រផលិ តផលិតផលពីប្លាស្ទិក(ធុងទឹកកក,ធុងនិងប្រអប់រក្សាកម្តៅនិងទូកកៃយ៉ាក់)នៅស្រុកគងពិសីខេត្តកំពង់ស្ពឺ។ 9-គម្រោងបង្កើតរោងចក្រផលិតស្បែក ជើងនិងគ្រឿងបន្សំស្បែកជើងនៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ 10-គម្រោងវិនិយោគបង្កើតរោងចក្រផ លិតកំពូលភ្លើងគ្រប់ប្រភេទនិងគ្រឿងប ន្លាស់នៅស្រុកត្រាំកក់ខេត្តតាកែវ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ