• ច័ន្ទ ២៩ មេសា ២០២៤ ០៣:១៧ ព្រឹក

រដ្ឋបាលរាជធានីភ្នំពេញបន្តការគាំទ្រនិងលើកទឹកចិត្តដល់វិស័យឯកជនក្នុងការវិនិយោគផ្សារបោះដុំនិងលក់រាយផលិត ផលកសិកម្មឲ្យបានច្រើន

ភ្នំពេញ÷រដ្ឋបាលរាជធានីភ្នំពេញបន្តផ្ត ល់ការគាំទ្រនិងលើកទឹកចិត្តដល់វិស័យ ឯកជនក្នុងការវិនិយោគបង្កើតផ្សារបោះដុំនិងលក់រាយផលិតផលកសិកម្មឲ្យកា ន់តែច្រើន។ លោកនួនផារ័ត្នអភិបាលរងរដ្ឋបាលរាជ ធានីភ្នំពេញបានថ្លែងថា÷រដ្ឋបាលរាជធា នីភ្នំពេញបន្តផ្ដល់ការគាំទ្រនិងលើកទឹក ចិត្តដល់វិស័យឯកជនក្នុងការវិនិយោគបង្កើតផ្សារបោះដុំនិងលក់រាយផលិតផ លកសិកម្មឲ្យកាន់តែច្រើនបន្ថែមទៀតក្នុងគោលបំណងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រជាជននិងប្រទេសជាតិ។ ក្នុងពិធីចុះហត្ថលេខាដៃគូកិច្ចសហប្រ តិបត្តិការពាណិជ្ជកម្មនិងពិធីប្រគល់កូន សោតូបជូនពាណិជ្ជកររបស់ក្រុមហ៊ុនចា ងវ៉ាងខេមបូឌានៅផ្សារដើមគរថ្មីសង្កាត់គោករការខណ្ឌព្រែកព្នៅនៅថ្ងៃទី18ខែម ករាឆ្នាំ2024នេះលោកនួនផារ័ត្នអភិបា លរាជធានីភ្នំពេញតំណាងលោកឃួងស្រេងអភិបាលនៃគណ:អភិបាលរាជធានីភ្នឧព្រែកព្នៅនៅថ្ងៃទី18ខែមករាឆ្នាំ 2024 នេះលោកនួនផារ័ត្នអភិបាលរងរាជធានីភ្នំពេញតំណាងលោកឃួងស្រេ ងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថាពិធីចុះហ ត្ថលេខាជាមួយដៃគូកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងពិធីប្រគល់ហាងជូនពាណិជ្ជករនាពេលនេះគឺជាសក្ខីភាពមួ យបង្ហាញអំពីផ្លែផ្កានិងមនុញ្ញភាពដែលទទួលបានពីភាពអំណោយផលនៃសេ ដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅក្នុងការវិនិ យោគនិយាយជារួមនិងនិយាយដោយ ឡែកភាពអំណោយផលនិងសក្តានុពលនៃបរិស្ថានវិនិយោគនៅក្នុងភូមិសាស្ត្ររា ជធានីភ្នំពេញតែម្តង។ លោកបានបន្តថាជាការពិតណាស់សុខសន្តិភាពបានដើរតួនាទីជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់បំផុតនិងមិនអាចខ្វះបាននៅក្នុងការបង្កើតឱកាសនានានិងជំរុញកំណើនសេដ្ឋកិច្ចនាំទៅដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងនោះក៏មានរីកចម្រើនលូតលាស់នៃសកម្មភាពអាជី វកម្មទេសចរណ៍ការបន្តកើនឡើងនូវសេ ចក្តីត្រូវការក្នុងស្រុកនិងភាពល្អប្រសើរនៃពាណិជ្ជកម្មក្នុងស្រុកនិងពាណិជ្ជកម្មទៅកាន់ទីផ្សារអាស៊ាននិងអន្តរជាតិផងដែរ។ លោកបានបន្តថានារយៈពេលកន្លងទៅរដ្ឋបាលរាជធានីភ្នំពេញជាពិសេសតាម រយៈយន្តការនៃអនុគណៈកម្មាធិការវិនិ យោគរាជធានីភ្នំពេញតែងតែផ្ដល់ការគាំ ទ្រនិងលើកទឹកចិត្តឲ្យមានការវិនិយោគនានានៅរាជធានីភ្នំពេញជាពិសេសការ ជំរុញឲ្យមានការវិនិយោគបង្កើតផ្សារបោះដុំនិងលក់រាយផលិតផលកសិកម្មបន្ថែមទៀតពីព្រោះការវិនិយោគផ្សារបោះដុំនេះមិនត្រឹមតែអាចរួមចំណែកដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចតាមរយៈការទាក់ទាញអ្នកវិនិយោគក្រៅស្រុកប៉ុ ណ្ណោះទេប៉ុន្តែថែមទាំងអាចជួយគាំទ្រដល់ពាណិជ្ជករនិងអាជីវករក្នុងស្រុករួម ចំណែកដល់ការលើកកម្ពស់យន្តការទី ផ្សារសម្រាប់កសិកផលរបស់កសិករផលិតបានហើយយកមកលក់នៅរាជ ធានីភ្នំពេញផងដែរ។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលក្នុងអាណត្តិទី7នៃរដ្ឋសភាដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្ត ថែរក្សាពូនជ្រុំនូវសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមកហើយធ្វើ ការដឹកនាំដោយចក្ខុវិស័យច្បាស់លាស់ជាពិសេសការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលផ្តោតសំខាន់លើមុំចំនួន5គឺទឹក,ផ្លូវ,ភ្លើង,មនុ ស្សនិងវិស័យបច្ចេកវិទ្យា។ ជាមួយគ្នានេះរាជរដ្ឋាភិបាលក្រោមការ ដឹកនាំសម្ដេចអធិបតីក៏បានយកចិត្តទុក ដាក់បន្តទទួលស្គាល់ជាផ្លូវការអំពីតួនាទីមិនអាចខ្វះបានរបស់វិស័យឯកជនក្នុង នាមជាក្បាលម៉ាស៊ីននៃការជំរុញកំណើ នកាអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការបញ្ចូ លបច្ចេកវិទ្យាដែលមាននវានុវត្តភាពសំខាន់ៗសំដៅបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចផងដែរ។ សូមបញ្ជាក់ថាមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ានអន្តរជាតិមានសក្តានុពលខ្លាំងសម្រាប់ការធ្វើពាណិជ្ជកម្មរបស់បោះដុំនៅរាជធានីភ្នំពេញនិងការចែកចាយទំ និញទៅកាន់បណ្ដាខេត្តនានានៅទូទាំងប្រទេសកម្ពុជាខណ:ផ្សារនេះមានទីតាំងស្ថិតតាមបណ្តោយមហាវិថីឈ្នះឈ្នះក្នុ ងខណ្ឌគោករការខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ