• ច័ន្ទ ២៩ មេសា ២០២៤ ០៥:២៤ ព្រឹក

កម្ពុជា-អ៉ឺរ៉ុបសម្រេចបានទំហំពាណិជ្ជ កម្ម4,6ពាន់លានដុល្លារ

ភ្នំពេញ÷បើយោងតាមរបាយការណ៍រប ស់ក្រសួងពាណិជ្ជកម្មបានឲ្យថាក្នុងរយ: ពេល1ឆ្នាំ2023ការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងតំបន់អ៉ឺរ៉ុបសម្រេចបាន4615 លានដុល្លារក្នុងនោះកម្ពុនាំចេញជាង 3666លានដុល្លារថយចុះ4,97%បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ202 2។ តាមរយ:របាយការណ៍ការនេះបានបង្ហា ញផងដែរថាការនាំចេញរបស់កម្ពុជាទៅ អឺរ៉ុបមានទំហំទឹកប្រាក់ជាង3666លានដុល្លារថយចុះប្រមាណជិត10%ខណ: ការនាំចេញពីអឺរ៉ុបមកកម្ពុជាវិញមានត ម្លៃជាង949លានដុល្លារកើនឡើង16,93 %។ បើតាមការបញ្ជាក់ពីអ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជាលោកបណ្ឌិតហុងវណ្ណ:បានថ្លែងឲ្យដឹងនៅថ្ងៃទី17ខែម ករាឆ្នាំ2024នេះថាមូលហេតុដែលជំរុញឲ្យការនាំចេញរបស់កម្ពុជាទៅអឺរ៉ុបធ្លាក់ ចុះជិត10%នេះគឺបណ្តាលមកពីសង្គ្រា មរវាងរុស្ស៊ីនិងអ៊ុយក្រែននិងសង្គ្រាមរវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីនដែលបានជះ ឥទ្ធិពលដល់សេដ្ឋកិច្ចនៅទូាំងពិភពលោ កក៏ដូចជាតម្រូវការរបស់ប្រជាជនអ៉ឺរ៉ុបខណ:ផលិតផលផលិតផលដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអឺរ៉ុបភាគច្រើនគឺប្រភេទទំនិញវាយនភណ្ឌដូចជាសម្លៀក បំពាក់សម្ភារ:សម្រាប់ធ្វើដំណើរ,ស្បែកជើង,កង់និងប្រភេទកសិផលមួយចំនួន។ តែយ៉ាងនេះក្តីលោករំពឹងថានៅឆ្នាំ202 4 នេះស្ថានភាពនៃការនាំចេញរបស់កម្ពុ ជាទៅកាន់ទីផ្សារអឺរ៉ុបនិងវិលមករកភាព ល្អប្រសើរដោយអឺរ៉ុបនឹងមានតម្រូវការនិងបញ្ជាទិញទំនិញពីកម្ពុជាឡើងវិញ។ លោកលើកឡើងដូច្នេះដោយកត់សម្គា ល់ថាការអូសយូរនៃសង្គ្រាមរុស្ស៊ីនិងអ៊ុ យក្រែនបានធ្វើឲ្យប្រជាជនអឺរ៉ុបមានភាពស៉ាំដូច្នេះហើយនាំឲ្យការប្រកបអាជីវ កម្មក៏ដូចជាបំពេញការងាររបស់ពួកគេមានស្ថិរភាពដែលធ្វើឲ្យពួកគេបង្កើនត ម្រូវការឡើងវិញស្របពេលដែលប្រជា ជនអឺរ៉ុបគឺជាប្រជាជនស៊ីវិល័យចូលចិត្តចំណាយច្រើន។ លោកកត់សម្គាល់ផងដែរថាបេសកកម្មរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាទៅបារាំងនិងអឺរ៉ុបដែលបង្ហាញនូវកិច្ចសហការដ៏ល្អប្រសើររវាងភាគីទាំងពីរនឹងធ្វើឲ្យក្រុម ហ៊ុនរបស់អឺរ៉ុបចាប់អារម្មណ៍មកស្វែង យល់ពីឱកាសវិនិយោគនៅកម្ពុជាដើម្បីផលិតទំនិញផ្សេងៗសម្រាប់នាំចេញដែ លនឹងធ្វើឲ្យទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអឺរ៉ុបកាន់តែធំជាងមុន។ ជាមួយគ្នានេះលោកជំរុញឲ្យមានការគិត គូរទៅលើបង្កើនការពង្រឹងគុណភាពទំនិ ញសម្រាប់វាយនភណ្ឌនិងពង្រឹងទៅលើភូតគាមអនាម័យសម្រាប់កសិផលឆ្លើយ តបទៅនឹងតម្រូវការរបស់ប្រជាជនអឺរ៉ុបដើម្បីជំរុញការនាំចេញទៅអឺរ៉ុប៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ