• ច័ន្ទ ២៩ មេសា ២០២៤ ០៤:១៨ ព្រឹក

ក្រុមហ៊ុន[ACCOR GROUP]មានសុ ទិដ្ឋិនិយមថាវិស័យទេសចរណ៍នៅកម្ពុ ជាឆ្នាំ2024នេះនឹងរីកចម្រើននិងមានភាពល្អប្រសើរ

(ទីក្រុងប៉ារីស)÷នាព្រឹកថ្ងៃទី15ខែមករា ឆ្នាំ2024សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាច ក្រកម្ពុជាបានអនុញ្ញាតឲ្យលោកស្រី Maud BAILLYនាយកប្រតិបត្តិ Sofitel MGalleryនិងEmblems តំណាងឲ្យACCOR Groupចូលជួបសម្ដែងការគួរសមក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី13-19ខែ មករាឆ្នាំ2024នៅទីក្រុងប៉ារីសប្រទេសបារាំង។ ក្នុងឱកាសនៃជំនួបនេះលោកស្រីMaud BAILLYបានថ្លែងអំណរគុណចំពោះសម្ដេចធិបតីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យរូបលោកស្រីនិងសហការីចូលជួបសម្ដែងការគួរសមព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនACCOR Groupនៅក្នុងប្រទេសកម្ពុជា។នៅជំនួបនេះផងដែរលោកស្រីMaud BAILLYបានជម្រាមអំពីស្ថានភាពកាន់តែល្អប្រសើរនិងដំណើរវិវត្តន៍នៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជានិងមានសុទិដ្ឋិនិយមថាវិស័យទេសចរណ៍នៅកម្ពុជាឆ្នាំ2024នេះនឹងរីកចម្រើននិងមានភាពល្អប្រសើរ។លោកស្រីបានបន្ថែមថាក្រុមហ៊ុនACCOR Groupបាននិងកំពុងវិនិយោគក្នុងវិស័យសណ្ឋាគារដែលមានសណ្ឋាគារបែបទំនើបនិងមធ្យមនិងបែប Boutique Hotelផ្សេងៗទៀតដែលជាការលើកស្ទួយរូបភាពនិងកិត្យានុភាពនៃប្រទេសកម្ពុជា។លោកស្រីបានលើកឡើងថាតាមរយ:សណ្ឋាគារសូហ្វីតែលដែលមានប្រតិបត្តិការអាជីវកម្មនៅជុំវិញពិភពលោកបានចូលរួមផ្សព្វផ្សាយនូវវប្បធម៌និងភាពល្អឥតខ្ចោះនៃតំបន់រម ណីយដ្ឋានអង្គរដើម្បីជំរុញឲ្យអ្នកទេស ចរមកទស្សនាខេត្តសៀមរាបនៅឆ្នាំ 2024ឲ្យកាន់តែច្រើនថែមទៀត។ ជាការឆ្លើយតបសម្ដេចធិបតីបានស្វាគ មន៍រីករាយដែលបានជួបពិភាក្សាការងារជាមួយលោកស្រីMaud BAILLYព្រម ទាំងសហការីនិងបានអរគុណចំពោះការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជានាពេ លកន្លងមក។សម្ដេចធិបតីបានគូសប ញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានដាក់ ចេញកម្មវិធីពិសេស"ទស្សនាសៀមរាបឆ្នាំ2024"ដែលនឹងជួយលើកស្ទួយវិស័ យទេសចរណ៍ឱ្យមានសន្ទុះឡើងវិញនិងវិវត្តរកស្ថានភាពមុនវិបត្តិ covid-19និងបានបង្កើតការងារដល់ប្រជាពលរដ្ឋនិងជាការចូលរួមចំណែកដល់កំណើនសេដ្ឋ កិច្ចកម្ពុជា។ក្នុងជំនួបនេះដែរសម្តេចបានលើកទឹកចិត្តដល់ក្រុមហ៊ុនACCOR Groupពង្រីកការវិនិយោគបន្ថែមទៅលើវិស័យសណ្ឋាគារនិងវិស័យផ្សេងៗទៀតក្នុងពេលដែលស្ថានភាពនៃវិស័យទេស ចរណ៍បន្តងើបឡើងវិញ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ