• ច័ន្ទ ២៩ មេសា ២០២៤ ០៧:២០ ព្រឹក

រាជរដ្ឋាភិបាលប្រកាសដាក់ឲ្យដំណើរការមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាសចំនួន5លើប្រព័ន្ធចុះបញ្ជីអា ជីវកម្មតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន [SINGLE PORTAL]

ភ្នំពេញ÷រាជរដ្ឋាភិបាលសូមប្រកាសដា ក់ឲ្យដំណើរការមុខងារចុះបញ្ជីកែប្រែព័ត៌ មានក្រុមហ៊ុន/សហគ្រាសចំនួន5លើប្រ ព័ន្ធចុះបញ្ជីអាជីវកម្មតាមរយៈថ្នាលបច្ចេ កវិទ្យាព័ត៌(Single Portal)ដែលបានរៀបចំឡើងដោយក្រុមការងារអន្តរក្រសួ ងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិ ច្ចរបស់រាជរដ្ឋាភិបាល។ សូមបញ្ជាក់ថា:មុខងារទាំង5នេះរួមមា ន÷ (1)កែប្រែព័ត៌មានលម្អិតអាសយដ្ឋានទីស្នាក់ការចុះបញ្ជី។ (2)កែប្រែលក្ខន្តិកៈក្រុមហ៊ុន។ (3)កែប្រែសកម្មភាពអាជីវកម្ម។ (4)តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ។ (5)កែប្រែព័ត៌មានគណនីធនាគារ។ ដំណើរការនេះនឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញទាំងស្រុងដោយមិនត ម្រូវឲ្យវត្តមានផ្ទាល់នៅទីកន្លែងទៀតទេ។សមិទ្ធផលនេះគឺជាការឆ្លើយតបយ៉ាងឆាប់ទៅនឹងសំណើរបស់វិស័យឯកជនដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ចេ ញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី19 កាលពីថ្ងៃទី13 ឮខែវិច្ឆិកាឆ្នាំ 2023កន្លងទៅ។ សូមលើកទឹកចិត្តឱ្យវិស័យឯកជនចូល រួមប្រើប្រាស់ឲ្យបានពេញលេញនូវសេវានេះនិងផ្ដល់មតិទាំងធាតុចូលល្អៗដើម្បី ឲ្យក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចយកមកកែលម្អសំដៅពង្រឹងឲ្យកាន់តែល្អប្រសើរឡើ ងក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រើ ប្រាស់ជាក់ស្ដែងរបស់ធុរជន។ សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធទៅនឹងមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាសនិងប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានសូមចូលទៅកាន់គេហទំព័រwww. registrationservices.gov.kh

អត្ថបទពេញនិយម

ពត៍មានថ្មីៗ