• ច័ន្ទ ២៩ មេសា ២០២៤ ១២:៣៣ ល្ងាច

ក្មេងស្ទាវដេញកាប់គ្នាកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបជ នសង្ស័យ6នាក់រកឃើញ4នាក់ជាជនដៃដល់

ភ្នំពេញ÷ករណីក្មេងស្ទាវដេញកាប់គ្នាហើយបុកចូលរថយន្តអ្នកដំណើរនៅស្រុកជើងព្រៃកម្លាំងនាយកដ្ឋាននគរបា លព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបជនសង្ស័ យ6នាក់រកឃើញ4នាក់ជាជនដៃដល់។នេះបើយោងតាមការបញ្ជាក់ពីនាយក ដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហា ផ្ទៃនៅព្រឹកថ្ងៃទី14ខែមករាឆ្នាំ2024។ កាលពីប៉ុន្មានថ្ងៃមុននេះមានករណីក្មេងស្ទាវ2ក្រុមដេញកាប់គ្នាយ៉ាងអាណាធិបតេយ្យនៅលើផ្លូវជាតិលេខ6ស្ថិតក្នុងស្រុ កជើងព្រៃខេត្តកំពង់ចាមហើយភាគីម្ខាងបានគេចទៅបុករថយន្តអ្នកដំណើរដែលមកបញ្ច្រាសទិសបណ្តាលឲ្យស្លាប់ម្នាក់ ។ ដោយអនុវត្តន៍តាមបញ្ជារបស់លោកឧត្ត មសេនីយ៍ឯកង៉េងជួប្រប្រធាននាយកដ្ឋា ននគរបាលព្រហ្មទណ្ឌលោកឧត្តមសេ នីយ៍ត្រីខេងម៉េងឈាងអនុប្រធាននាយ កដ្ឋានបានដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមនិ ងរាជធានីភ្នំពេញដើម្បីស្រាវជ្រាវបង្ក្រាបក្រុមជនដៃដល់។ រហូតដល់ថ្ងៃនៅថ្ងៃទី13ខែមករាឆ្នាំ 2024វេលាម៉ោង21និង45នាទីកម្លាំងជំ នាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានដឹកនាំកម្លាំងជំនាញស្នងការដ្ឋានន គរបាលខេត្តកំពង់ចាមសហការជាមួយ កម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​ចំនួន6នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោ ស(ដេញកាប់និងវាយគ្នាទៅវិញទៅមក )បណ្ដាលឱ្យស្លាប់និងរបួសធ្ងន់កាលពីថ្ងៃទី11ខែមករាឆ្នាំ 2024វេលាម៉ោង15 និង40នាទីនៅត្រង់ចំណុចបណ្ដោយផ្លូវជាតិលេខ 6 ស្ថិតនៅភូមិត្រពាំងស្លាឃុំកំពង់ជ័យស្រុកជើងព្រៃខេត្តកំពង់ ចាម។ ផ្អែកតាមចម្លើយសារភាពនិងវិធានការជំនាញកម្លាំងនាយកដ្ឋាននគរបាលព្រ ហ្មទណ្ឌបានរកឃើញជនដៃដល់ដែលពាក់ព័ន្ធធ្វើសកម្មភាពផ្ទាល់ចំនួន4នាក់រួមមាន÷ 1-ឈ្មោះតនបញ្ញាភេទប្រុសអាយុ17ឆ្នាំជនជាតិខ្មែរស្នាក់នៅភូមិចំបក់ឃុំសំពោ ងជ័យស្រុកជើងព្រៃខេត្តកំពង់ចាម។ 2-ឈ្មោះប៉ាលយ៉ុងស៊ីភេទប្រុសអាយុ 16 ឆ្នាំជនជាតិខ្មែរស្នាក់នៅភូមិព្រីងជ្រុំឃុំព្រីងជ្រុំស្រុកជើងព្រៃខេត្តកំពង់ចាម។ 3-ឈ្មោះម៉ៅតែមភេទប្រុសអាយុ16ជន ជាតិខ្មែរស្នាក់នៅភូមិព្រីងជ្រុំឃុំព្រីងជ្រុំស្រុកជើងព្រៃខេត្តកំពង់ចាម។ 4-ឈ្មោះអាតសុខនាងភេទប្រុសអាយុ 17 ឆ្នាំជនជាតិខ្មែរស្នាក់នៅភូមិព្រីងជ្រុំឃុំព្រីងជ្រុំស្រុកជើងព្រៃខេត្តកំពង់ចាម។ បច្ចុប្បន្នជនសង្ស័យខាងលើបាននាំមកកាន់នាយកដ្ឋានរៀបចំប្រគល់ជូនស្នង ការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ