• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៣៦ ព្រឹក

ឧត្តមសេនីយ៍ឯកយឹមលាងចាត់ឱ្យប្រ ធាននាយកដ្ឋានអង្គរក្សដឹកនាំកម្លាំងកា រពារសន្តិសុខសុវត្ថិភាពក្នុងពិធី"ឆ្នាំនកា រផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិ ន2024"នៅបរិវេណព្រះលានជល់ដំរី

សៀមរាប÷លោកឧត្តមសេនីយ៍ឯកយឹមលាងអគ្គស្នងការរងនគរបាលជាតិតំ ណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេ នីយ៍សថេតអគ្គស្នងការនគរបាលជាតិនៅរសៀលថ្ងៃទី13ខែមករាឆ្នាំ2024បា នចាត់ឲ្យលោកឧត្តមសេនីយ៍ឯកជុំសាវុឌ្ឍប្រធាននាយកដ្ឋានង្គរក្សដឹកនាំកម្លាំងការពារសន្តិសុខសុវត្ថិភាពក្នុងពិធីបើក"ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រ ជាជនកម្ពុជា-ចិន2024"ថ្ងៃទី13ខែមករាឆ្នាំ2024បរិវេណព្រះលានជល់ដំរីខេត្ត សៀមរាបក្រោមអធិបតីភាពសម្ដេចពិជ័ យសេនាទៀបាញ់ឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេ ចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រ ធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្ស ត្រនៃព្រះរាជាណាចក្រកម្ពុជា។ វិធីឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជា ជនកម្ពុជា-ចិន2024នេះរៀបចំដោយក្រសួងទេសចរណ៍និងសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈស្ថាប័នពាក់ព័ន្ធព្រមទាំងភាគីចិនក្រោមអធិបតី ភាពលោកលីសូឡីសមាជិកការិយាល័ យនយោបាយនិងជារដ្ឋមន្ត្រីឃោសនា ការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ និស្តចិននិងសម្តេចពិជ័យសេនាទៀបា ញ់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រតំ ណាងដ៏ខ្ពង់ខ្ពង់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរា ជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍នេះនឹងមានគណៈប្រតិភូជា ន់ខ្ពស់អ្នកវិនិយោគធុរកិច្ចជនសិល្បករ សិល្បការិនីនិងភ្ញៀវទេសចរចិនប្រមា ណ1000នាក់មកបំពេញទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរា ប។ក្នុងឱកាសនោះដែរក៏នឹងមានការផ្លាស់ប្ដូរវប្បធម៌រវាងគ្នាដែលជាការបង្ហា ញនូវសាមគ្គីភាពល្អចំណងមិត្តភាពដ៏ប្រសើរនិងការរួមបញ្ចូលគ្នារវាងទស្ស នីយភាពសិល្បៈដ៏អស្ចារ្យដើម្បីផ្ដិតយករូបភាពដ៏ប្រណីតទៅផ្សព្វផ្សាយដល់ប្រ ជាជនចិនក៏ដូចជាប្រទេសក្នុងតំបន់និងទៅកាន់ពិភពលោកផងដែរ។ គួរបញ្ជាក់ថារដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកសុខសូកេនបានលើកឡើងថាព្រឹ ត្តិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនរវាងកម្ពុជានិងចិនអាចទាក់ទា ញភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុ ជាបានកាន់តែច្រើនបន្ថែមទៀតជាពិសេ សភ្ញៀវទេសចរជាជនជាតិចិនតែម្ដង។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រ សាសន៍ថាព្រឹត្តិការណ៍នេះអាចឲ្យកម្ពុជាផ្សព្វផ្សាយពីកម្ពុជាបានច្រើនដល់ឆាកអ ន្តរជាតិជាពិសេសដល់ប្រជាជនចិនដើ ម្បីមកទស្សនាកម្ពុជាឲ្យកាន់តែច្រើនដែ លជាកត្តាមួយធ្វើឲ្យវិស័យទេសចរណ៍មានការរីកចម្រើនកាន់តែខ្លាំងថែមទៀតនៅឆ្នាំ2024នេះស្របតាមផែនការយុទ្ធ សាស្ត្រគន្លឹះ"ទស្សនាអង្គរឆ្នាំ2004" ដែលបានដាក់ចេញដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាពេលថ្មីៗនេះផងដែរ។លោកបន្ថែមថាព្រឹត្តិការណ៍នេះកើតឡើងបានដោយបានការចូលរួមពីស្ថាប័នពាក់ព័ន្ធនិងភាគីចិនដើម្បីឲ្យកម្ម វិធីនេះដើរបានរលូននិងផ្សព្វផ្សាយវិស័ យទេសចរណ៍កម្ពុជាដល់ឆាកអន្តរជា តិ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ