• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៥៦ ល្ងាច

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាអបអរសា ទរចំពោះវិធានការរបស់រាជរដ្ឋាភិបាលសម្រេចផ្អាកការនាំចូលគ្រឿងក្នុងនិងសាច់បង្កក

ភ្នំពេញ÷នៅថ្ងៃទី12ខែមករាឆ្នាំ2024ក្រ សួងពាណិជ្ជកម្មនិងក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទបានចាត់វិធានការរួម គ្នាដោយសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់រយៈពេល6ខែការនាំចូលគ្រឿង ក្នុងនិងបំណែកសាច់បង្កកចូលមកក្នុងប្រទេសកម្ពុជា។វិធានការនេះបាននាំឲ្យសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានអប អរសាទរហើយថានេះគឺជាដំណឹងដ៏រីក រាយសម្រាប់អ្នកប្រកបរបរចិញ្ចឹមសត្វនៅកម្ពុជា។ យោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី9ខែមករាឆ្នាំ2024ក្រសួងពាណិ ជ្ជកម្មនិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប្រកាសជាព័ត៌មានជូនដល់សា ធារណជននិងក្រុមហ៊ុននាំចេញនាំចូលថារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការនាំចូលគ្រឿង ក្នុងនិងបំណែកសាច់បង្កកសម្រាប់រយ: ពេល6ខែដែលនឹងអនុវត្តន៍ចាប់ពីថ្ងៃទី 12ខែមីនារហូតដល់ថ្ងៃទី12ខែកញ្ញាឆ្នាំ 2024។សេចក្តីប្រកាសជូនដំណឹងរួមរបស់ក្រសួងទាំង2បានផ្សាយថ្ងៃសុក្រនេះ។ ទោះបីយ៉ាងណាវិធានការនេះមិនអនុវត្ត ន៍ចំពោះគម្រោងវិនិយោគមានលក្ខណ: សម្បត្តិគ្រប់គ្រាន់(គ.ល.គ)ដែលនាំចូលទំនិញប្រភេទនេះសម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញឡើយ។ លោកស៊្រុនពៅប្រធានសមាគមអ្នកចិ ញ្ចឹមសត្វកម្ពុជាបានថ្លែងអំណរគុណដ ល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជាព្រមទាំងលោកស្រីរដ្ឋមន្ត្រីក្រសួងពា ណិជ្ជកម្មនិងលោកឌិតទីណារដ្ឋមន្ត្រីក្រ សួងកសិកម្មនិងនេសាទដែលបានដាក់ ចេញវិធានការនេះដើម្បីជួយគាំទ្រវិស័យចិញ្ចឹមសត្វនិងគិតគូរដល់សុខភាពប្រជា ជន។ លោកស៊្រុនពៅបានថ្លែងនៅថ្ងៃទី12ខែម ករាឆ្នាំ2024នេះថា÷"នេះវាជាផលល្អហើយក៏ជាការនាំគាំទ្រដល់វិស័យចិញ្ចឹម សត្វយើងឡើងវិញហ្នឹងហើយទាំងអស់នេះគឺសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាគឺវិស័យចិញ្ចឹមសត្វគាំទ្រពេញទំហឹងបាន "។ លោកបន្តទៀតថាសម្រាប់ការផ្អាកជាបណ្ដោះសន្ននូវការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កកសម្រាប់រយៈពេល6 ខែនេះគឺជាពេលវេលាសមល្មមសម្រាប់អ្នកចិញ្ចឹមធ្វើការស្តារឡើងវិញក្នុងវិស័យនេះហើយលោកជឿថាវិធានការនេះនឹងផ្តល់ផលប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ ន្ធទាំងអស់ផងដែរ។ លោកមានប្រសាសន៍យ៉ាងដូច្នេះថា÷" ដល់ពេលនេះអនុក្រឹត្យ17បានកែមកជា 370វានឹងចូលជាធរមានអ៊ីចឹងវាអត់អីទេ នោះគឺវិស័យចិញ្ចឹមសត្វយើងមាន ពន្លឺវិញហើយយើងចូលរួមអបអរសាទរហ្នឹងហើយក្នុងឆ្នាំថ្មីនេះទទួលបានកាដូនេះជូនដល់ប្រជាកសិករអ្នកចិញ្ចឹមសត្វវិញបាន។នេះគឺជាវិធានការរបស់ក្រសួងបានហាមប្រាមហើយបាននិយាយគ្នាច្បាស់លាស់ហើយត្រូវធ្វើឲ្យបានចំណេ ញទាំងអ្នកចិញ្ចឹមចំណេញទាំងអ្នកលក់និងអ្នកហូប"។ ទំនិញដែលត្រូវហាមប្រាមការចូលរួមមានអណ្តាត,ថ្លើម,សាច់គោក្របីបង្កកនិងគ្រឿងក្នុងបង្កកផ្សេងទៀតនៃសាច់ គោក្របីដែលអាចបរិភោគបានក្រៅពីអណ្តាតនិងថ្លើមហើយក៏មានថ្លើមសត្វជ្រូកបង្កកនិងភាគបំណែកសាច់និងគ្រឿ ងក្នុងផ្សេងទៀតក្រៅពីថ្លើមសត្វជ្រូកដែ លអាចបរិភោគបានបង្កក។ ព្រមទាំងថ្លើមសត្វមានបង្កកនិងសាច់និងគ្រឿងក្នុងបង្កកផ្សេងទៀតសត្វមាន់ដែលអាចបរិភោគបានក្រៅពីស្លាបទាំងមូលភ្លៅថ្លើមនិងសាច់ដែលត្រូវបានយកឆ្អឹងចេញហើយពោះវៀន,ប្លោកនិងក្រពះទាំងមូលឬជាផ្នែកនៃសត្វ(លើក លែងត្រី)ស្រស់ក្លាស្សេបង្កកប្រឡាក់អំ បិលត្រាំទឹកសម្ងួតឬឆ្អើររួច។ ក្រសួងពាណិជ្ជកម្មនិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសង្ឃឹមថាសាធា រណជនក្រុមហ៊ុននាំចេញនាំចូលនិងភា គីពាក់ព័ន្ធនឹងចូលរួមសហការអនុវត្តន៍វិធានការនេះដោយស្មារតីទទួលខុសត្រូវ ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ