• ច័ន្ទ ២៩ មេសា ២០២៤ ០៥:២១ ព្រឹក

ការពិនិត្យឡើងវិញនៅកម្រងសេវារដ្ឋបា លវិស័យអប់រំដែលបានផ្ទេរជូនរដ្ឋបាល ថ្នាក់ក្រោមជាតិ

ភ្នំពេញ÷នាព្រឹកថ្ងៃទី12ខែមករាឆ្នាំ202 4លោកបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុ វជននិងកីឡាបានដឹកនាំកិច្ចប្រជុំស្ដីពីកា រពិនិត្យឡើងវិញនូវកម្រងសេវារដ្ឋបាលវិ ស័យអប់រំដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ ក្រោមជាតិដោយពិនិត្យទៅលើប្រភេទសេវាទំហំនិងការកំណត់កម្រៃសេវាឲ្យស្របនឹងស្ថានភាពសេដ្ឋកិច្ចនិងជីវភាពរបស់ប្រជាពលរដ្ឋក្នុងបច្ចុប្បន្នព្រមទាំងផ្តល់យោបល់ត្រឡប់ទៅក្រសួងមហាផ្ទៃវិញ។ កិច្ចប្រជុំផ្តោតលើការពិនិត្យយន្តការផ្ដល់អាជ្ញាប័ណ្ណនិងបន្តសុពលភាពអាជ្ញាប័ ណ្ណចំពោះសេវាដែលក្រសួងអប់រំយុវជ ននិងកីឡាបានធ្វើប្រតិភូកម្មមុខងារនៅក្រោមជាតិចំនួន4÷ (1)ការបើកសាលាឬថ្នាក់មតេយ្យសិក្សាឯកជន។ (2)ការបើកថ្នាក់បណ្ដុះបណ្ដាលនិងភា សាបរទេសវគ្គខ្លីៗតិចជាង1ឆ្នាំ។ (3)ការបើកក្លិបហាត់ប្រាណ។ (4)ការបើកអាជីវកម្មលក់សម្ភារៈកីឡា។ គោលបំណងចម្បងនៃការបង្កើតយន្តកា រនេះគឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវារដ្ឋបាលស្របតាមគោលកា រណ៍និងនីតិវិធីដែលមានលក្ខណៈសាម ញ្ញឆាប់រហ័ស,តម្លាភាព,គណនេយ្យភាព ,ភាពជឿទុកចិត្តនិងគ្មានអំពើពុករលួ យ។ នាពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបា នប្តេជ្ញាចិត្តបន្តកែលម្អការផ្ដល់សេវាសា ធារណៈដោយបង្ខិតរដ្ឋាភិបាលឲ្យកាន់តែជិតជាមួយប្រជាពលរដ្ឋតាមរយៈកំណែ ទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ (D&D)។ក្រោមកំណែទម្រង់វិមជ្ឈការនិ ងវិសហមជ្ឈការនេះទំនួលខុសត្រូវក្នុងការផ្ដល់សេវារបស់រដ្ឋាភិបាលកំពុងតែបានផ្ទេរជូនទៅរដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន÷រដ្ឋបាលឃុំ/សង្កាត់,ក្រុង,ស្រុក, ខណ្ឌនិងរាជធានី,ខេត្ត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ