• ច័ន្ទ ២៩ មេសា ២០២៤ ០១:៥៦ ព្រឹក

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរនឹងដាក់តាំងបង្ហាញវត្ថុសិល្បៈក្វាតជិត២ ពាន់គ្រាប់ជូនដល់សាធារណជនទស្ស នា

សៀមរាប÷សារមន្ទីរព្រះនរោត្តមសីហនុ -អង្គរនឹងដាក់តាំងបង្ហាញវត្ថុសិល្បៈក្វាតជិត២ពាន់គ្រាប់ក្នុងជូនដល់សាធារណជ នបានទស្សនា។នេះជាការបញ្ជាក់ពីខាងមន្ទីរព័ត៌មានខេត្តសៀមរាបនៅរសៀលថ្ងៃទី12ខែមករាឆ្នាំ2024។ មន្ទីរព័ត៌មានខេត្តសៀមរាបបានឲ្យដឹងថាវត្ថុសិល្បៈក្វាតដែលជាប្រភេទត្បូងចំ នួន6956គ្រាប់ដែលក្រុមអ្នកស្រាវជ្រា វរបស់អាជ្ញាធរជាតិអប្សរាបានប្រទះឃើ ញនៅឯប្រាសាទកណ្ដាលស្រះស្រង់កាលពីឆ្នាំ2020កន្លងទៅនឹងត្រូវដាក់តាំងបង្ហាញដើម្បីឲ្យសាធារណជនបានស្គាល់និងទស្សនាចាប់ពីថ្ងៃទី16ខែមក រាឆ្នាំ2024តទៅនៅសារមន្ទីរព្រះនរោត្ត មសីហនុ-អង្គរសៀមរាប។ លោកគុនផល្លីមគ្គុទេ្ទសសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរបានឲ្យដឹងថាវត្ថុសិល្បៈបុរាណក្វាតទាំង6956គ្រាប់នឹងដាក់តាំងពិព័រណ៍ជាអចិន្ត្រៃយ៍ក្នុងសាលពិព័រណ៍សារមន្ទីរ។វត្ថុសិល្បៈនេះមាន3 ប្រភេទគឺពណ៌ស្វាយ,កែវណាំហ្វាន (Amethyst)ពណ៌លឿងស៊ីនទ្រីន (Citine)និងពណ៌សថ្លាគ្រីស្តាល់(Cristal)។ក្រៅពីការដាក់តាំងក្វាតនេះក៏មានការដាក់តាំងបង្ហាញនូវវត្ថុមួយចំនួនទៀតដែលបានមកពីកន្លែងតែមួយនៅប្រាសាទកណ្ដាលស្រះស្រង់ដែរដូចជារូបអណ្តើក,អាវុធត្រីសូល៍,អា វុធបញ្ចសូល៍,និងចតុសូល៍ជាដើម។ លោកគុនផល្លីបានអាចដឹងទៀតថាការតាំងបង្ហាញក្នុងគោលបំណងបង្ហាញពិ ព័រណ៍ជាអចិន្ត្រៃយ៍នេះក្នុងគោលបំណ ងបង្ហាញជូនសាធារណជនជាតិ,អន្តរជា តិអ្នកស្រាវជ្រាវនិងសិស្សានុសិស្សឲ្យម កទស្សនាសិក្សាស្វែងយល់អំពីវត្ថុសិ ល្បៈ,វត្ថុសក្ការ:សម្រាប់បញ្ចុះនៅគ្រឹះប្រា សាទបុរាណព្រមទាំងដឹងពីប្រវត្តិសាស្ត្រ, វប្បធម៌,សាសនានិងទំនៀមទំលាប់រប ស់ជាតិខ្មែរផង។ជារៀងរាល់ថ្ងៃសៅរ៍ដើ មខែនីមួយៗសារមន្ទីរព្រះនរោត្តមសី ហនុ-អង្គរតែងតែបើកឲ្យភ្ញៀវជាតិ,អន្តរ ជាតិចូលទស្សនាដោយមិនគិតថ្លៃដែលនេះគឺជាចំណុចមួយដ៏ពិសេសសម្រាប់លើកទឹកចិត្តដល់ភ្ញៀវជាតិ,អន្តរជាតិសា ធារណជន,អ្នកស្រាវជ្រាវនិងសិស្សានុ សិស្សចូលទស្សនាសារមន្ទីរឲ្យបានកា ន់តែច្រើន៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ