• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៥២ ព្រឹក

កម្ពុជានាំចេញអង្ករចំនួន500តោនទៅទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួមជាលើក ដំបូង

ភ្នំពេញ÷លោកចមនិម្មលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនាព្រឹកថ្ងៃសុក្រទី12ខែមករាឆ្នាំ2024បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរការនាំចេញអង្ករកម្ពុជាទៅ កាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួមនៅ ការិយាល័យកណ្តាលក្រុមហ៊ុនវ័នរ៉ូដគ្រុ បដែលមានការអញ្ជើញចូលរួមពីសំណា ក់លោកស្រីអនុរដ្ឋលេខាធិការ,លោកប្រ តិភូរាជរដ្ឋាភិបាល,លោកអគ្គនាយកនៃក្រសួងពាណិជ្ជកម្ម,លោកអគ្គនាយកក្រុ មហ៊ុនវ័នរ៉ូដគ្រុបលោក,លោកស្រី,ភ្ញៀវ កិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូប។ ថ្លែងក្នុងឱកាសនោះលោកស្រីរដ្ឋមន្ត្រីបានសម្ដែងនូវការអបអរសាទរនិងវាយ តម្លៃខ្ពស់ចំពោះក្រុមហ៊ុនវ័នរ៉ូដគ្រុបដែលបានទទួលជោគជ័យក្នុងការបញ្ជាទិញនិងនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រ ទេសអេមីរ៉ាតអារ៉ាប់រួមនិងការដឹកជញ្ជូនលើកទី1ចំនួន500តោនដោយការបញ្ជា ទិញក្នុងកម្រិតចំនួន60000តោនស្មើ នឹង54លានដុល្លារអាមេរិក។ លោកស្រីរដ្ឋមន្ត្រីបន្តថាការនាំចេញអង្ករនាពេលនេះមិនត្រឹមតែជាការធ្វើពាណិ ជ្ជកម្មប៉ុណ្ណោះទេថែមទាំងជាការជំរុញកិ ច្ចសហប្រតិបត្តិការមិត្តភាពដ៏ល្អរវាងប្រ ទេសកម្ពុជាប្រទេសអេមីរ៉ាតអារ៉ាប់រួមនិងប្រទេសចិនដែលមានក្រុមហ៊ុនវ័នរ៉ូដគ្រុ បជាតំណាងផងដែរ។លើសពីនេះការនាំ ចេញនេះនឹងបើកទីផ្សារថ្មីសម្រាប់កិច្ចស ហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ ក្នុងចំណោមប្រទេសទាំង3នេះហើយនឹ ងផ្តល់ឱកាសថ្មីៗក្នុងការពង្រឹងកិច្ចសហ ប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច,ពាណិជ្ជ កម្ម,វិនិយោគ,ទេសចរណ៍,វប្បធម៌និងវិស័យផ្សេងៗជាច្រើនបន្ថែមទៀត។ លោកស្រីរដ្ឋមន្ត្រីបន្ថែមថាក្រសួងពាណិ ជ្ជកម្មក្នុងនាមជាសេនាធិការរបស់រាជរ ដ្ឋាភិបាលបានបន្តខិតខំយ៉ាងសកម្មក្នុងការបន្តជំរុញនិងគាំទ្រយ៉ាងពេញទំហឹង ដល់ការនាំចេញកសិផលក្នុងស្រុកបង្កើ តឱកាសការងារកាន់តែច្រើនសម្រាប់ក សិករនិងអ្នកផលិតរបស់យើងព្រមទាំងលើកកម្ពស់ការប្រកួតប្រជែងជាលក្ខ ណៈអន្តរជាតិនូវកសិផលរបស់កម្ពុជាជាពិសេសសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដៃគូអន្តរជាតិនានាដែលមកធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជាក្នុងគោល បំណងទទួលបានផលប្រយោជន៍រួមនិងវិបុលភាពទៅវិញទៅមក។លើសពីនេះក្រសួងពាណិជ្ជកម្មនឹងចូលរួមរៀបចំវេទិ កាផ្គូផ្គងអាជីវកម្មដែលនឹងរៀបចំឡើងនៅចុងខែកុម្ភៈឆ្នាំ2024នៅទីក្រុងអាប៊ូ ដាប៊ីដើម្បីជំរុញនិងបង្កើតឱកាសក្នុងការរកទីផ្សារថ្មីបន្ថែមទៀតរបស់អង្ករកម្ពុ ជា។ មុននឹងបញ្ចប់លោកស្រីរដ្ឋមន្ត្រីបានបង្ហា ញជំនឿចិត្តយ៉ាងមុតមាំថានឹងមានការប ញ្ជាទិញនិងនាំចេញកាន់តែច្រើនបន្ថែមទៀតនិងបានស្នើឲ្យក្រសួង-ស្ថាប័ននិង ដៃគូពាក់ព័ន្ធបន្តពួតដៃគ្នាក្នុងការជំរុញនិងអភិវឌ្ឍន៍វិស័យអង្ករព្រមទាំងកេរ្តិ៍ ឈ្មោះអង្ករកម្ពុជាលើឆាកអន្តរជាតិផងដែរ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ