• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៣៨ ព្រឹក

ឃាត់ចាប់ទូកនេសាទល្មើសមុជចាប់ខ្យង ១គ្រឿង រៀបចំសំណុំរឿងដើម្បីដោះស្រាយតាមនីតិវិធីច្បាប់

ខេត្តកែប៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកែប បានឃាត់ចាប់ទូកនេសាទល្មើស១គ្រឿង និងជនសង្ស័យ ៣នាក់ ដែលប្រើឧបករណ៍ទុយោខ្យល់រួមផ្សំ មុជចាប់ខ្យងនៅខាងលិចកោះទន្សាយ ចម្ងាយប្រមាណ៥គីឡូម៉ែត្រ។ ការឃាត់ចាប់នេះ កើតឡើងនៅវេលាម៉ោង ១១:១៥នាទីព្រឹក ក្នុងភូមិសាស្ត្រភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ ក្រៅពីឃាត់ចាប់ទូកនេសាទ និងជនសង្ស័យ សមត្ថកិច្ចជលផលក៏បានរឹបអូសវត្ថុតាងមួយចំនួនរួមមាន៖ - ទូកយន្តបណ្តោយ១៤ម៉ែត្រ ទទឹង៣ម៉ែត្រ ជម្រៅ១ម៉ែត្រ ម៉ាស៊ីនម៉ាកISUZU93 កម្លាំង៤០សេះ ០១គ្រឿង - ម៉ាស៊ីនខ្យល់កម្លាំង២៤សេះ ០១គ្រឿង - ទុយោខ្យល់ប្រវែង ៤០០ម៉ែត្រ សំណ ២ខ្សែ ទំងន់២៤គ.ក្រ ចំពោះករណីនេះ សមត្ថកិច្ចជលផលកំពុងរៀបចំសំណុំរឿងពិន័យអន្តរការណ៍តាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ