• ច័ន្ទ ២៩ មេសា ២០២៤ ១៣:១៤ ល្ងាច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកោតសរសើរចំពោះសហគមន៍នេសាទ ដែលបានលែងត្រីត្រសក់ និងកូនត្រីស្ទក់ចូលទៅក្នុងដែនទឹកធម្មជាតិវិញ

ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង កោតសរសើរចំពោះសហគមន៍នេសាទកោះសំពាយ សហគមន៍នេសាទកោះព្រះ និងឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុស្តិ៍កោះសំពាយ និងប៉ុស្តិ៍សៀមបូក ដែលបានចូលរួមការពារធនធានជលផលក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ក្នុងស្រុកសៀមបូក និងបានលែងត្រីត្រសក់ ០១ក្បាល ទំងន់ ២០គីឡូក្រាម កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ និងលែងកូនត្រីស្ទក់ ០១ក្បាល កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ចូលទៅក្នុងដែនទឹកធម្មជាតិវិញ។ សកម្មភាពទាំងអស់នេះគឺជាគំរូដ៏ល្អ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់ និងប្រភេទត្រីមេពូជសំខាន់ៗ ឱ្យមានវត្តមានកាន់តែច្រើនក្នុងដែនទឹកធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ