• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៤ ព្រឹក

ចាប់ពីថ្ងៃទី11-20ខែមករាឆ្នាំ2024សាំ ងធម្មតាត្រូវលក់តម្លៃ4150រៀលម៉ាស៊ូតត្រូវលក់4150រៀលក្នុង1លីត្រ

ភ្នំពេញ÷តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី11ខែមករាឆ្នាំ2024នេះបានចេញសេចក្តីជូនដំណឹ ងប្រកាសពីតម្លៃលក់រាយប្រេងឥន្ធន: នៅតាមស្ថានីយ៍នានានៅកម្ពុជាគិតចាប់ ពីថ្ងៃទី11ដល់ថ្ងៃទី20ខែមករាឆ្នាំ2024 នេះសាំង(តម្លៃដដែល)ខណៈប្រេងម៉ា ស៊ូត(ឡើងថ្លៃ)។ដូច្នេះត្រូវលក់សាំងធម្ម តាតម្លៃ4150រៀលនិងម៉ាស៊ូតត្រូវលក់ 4150រៀលក្នុង1លីត្រ។ ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរប ស់ក្រសួងបានបញ្ជាក់បន្ថែមថាផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជា តិថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី11 ដល់ថ្ងៃទី20ខែមករាឆ្នាំ2024នឹងត្រូវ លក់4416រៀលក្នុង1លីត្រសម្រាប់ប្រេង សាំងធម្មតាEA92និង4416ក្នុង1លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm។ សូមជម្រាបថាពាក់ព័ន្ធនឹងបញ្ហាប្រេងឡើងថ្លៃខាងលើនេះដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជននិងដោយមា នការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជាប្រមុខរាជរដ្ឋាភិ បាលកម្ពុជាសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានៅតែបន្តនិងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥ ន្ធនៈនៅកម្ពុជាចំនួន4សេនដុល្លារដដែ លនៅក្នុង1លីត្រផងដែរ។ ដូច្នេះថ្លៃលក់រាយនៅកម្ពុជាក្នុងរយៈពេ លដូចគ្នាខាងលើសម្រាប់ប្រេងសាំងធម្ម តាដែលនឹងត្រូវដាក់លក់រាយនៅកម្ពុជាក្នុងតម្លៃ4150រៀលក្នុង1លីត្រនិងប្រេង ម៉ាស៊ូត4150រៀលនៅដដែលក្នុង1លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ