• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៥៥ ព្រឹក

រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនកូរ៉េ SHINSUNGE&CO.,LTD

ភ្នំពេញ÷នៅទីស្តីការក្រសួងនាព្រឹកថ្ងៃទី 11 ខែមករាឆ្នាំ 2024លោកថោជេដ្ឋារដ្ឋ មន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យអនុញ្ញាតឲ្យលោកLee yong Hoនាយកផ្នែកថាមពលកកើតឡើងវិញនៃក្រុមហ៊ុនកូរ៉េSHINSUNGE&G Co.,Ltdនិងគណៈប្រតិភូចូលជួបស ម្ដែងការគួរសមនិងពិភាក្សាការងារ។ សូមជម្រាបថាជំនួបពិភាក្សាការងារនាពេលនេះគឺផ្ដោតលើកិច្ចសហប្រតិបត្តិការនានារបស់ក្រុមហ៊ុនជាមួយក្រសួងធ នធានទឹកនិងឧតុនិយមជាពិសេសលើកិច្ចការងារអាទិភាពវិស័យធនធានទឹកដែលក្រសួងបានដាក់ចេញនិងគ្រោងអនុវត្តន៍នាពេលខាងមុខ។ ក្នុងជំនួបនេះលោករដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍ដល់ប្រតិភូក្រុមហ៊ុនកូរ៉េនិងបានអបអរសាទរចំពោះក្រុមហ៊ុន SHINSUNGE&Co.,Ltdដែលបានទទួលជោគជ័យនៅក្នុងប្រតិបត្តិការអា ជីវកម្មរបស់ខ្លួនទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។លោករដ្ឋមន្ត្រីក៏បានថ្លែង អំណរគុណចំពោះការបណ្តាក់ទុនវិនិ យោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជាជាពិសេសការនាំមកនូវបច្ចេកវិ ទ្យាបៃតងដើម្បីជួយប្រទេសកម្ពុជាក្នុងការកសាងធនទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ លោកឧត្តមមន្ត្រីបានជម្រាបជូនគណៈ ប្រតិភូក្រុមហ៊ុនកូរ៉េអំពីការងារអាទិភាពរបស់ក្រសួងការបន្តកសាងហេដ្ឋារចនា សម្ព័ន្ធនិងអភិវឌ្ឍន៍វិស័យធនធានទឹកនិងឧតុនិយមដើម្បីធានាបាននូវសន្តិ សុខទឹកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនិងជាចលករជំរុញកំណើនសេដ្ឋកិច្ចព្រមទាំងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណា ក់កាលទី1នៃរាជរដ្ឋាភិបាលនីតិកាលទី7 នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា។ តំណាងគណៈប្រតិភូក្រុមហ៊ុនកូរ៉េលោក Lee yong Hoបានថ្លែងអំណរគុណចំ ពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានឆ្លៀតពេ លវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោកនិ ងគណៈប្រតិភូចូលជួបសម្តែងការគួរស មនិងពិភាក្សាការងារ។ លោកLeeបានជម្រាបជូនលោករដ្ឋមន្ត្រីថាក្រុមហ៊ុនលោកជាក្រុមហ៊ុនមួយក្នុង ចំណោមក្រុមហ៊ុនធំៗជាច្រើននៅកូរ៉េដែ លចាប់ដំណើរការតាំងពីឆ្នាំ1979រហូត មកដល់ពេលនេះមានបទពិសោធន៍45 ឆ្នាំក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យនិ ងអាជីវកម្មបរិស្ថានស្អាត(Clean Environment Business)។ ឆ្លៀតក្នុងឱកាសនេះដែរតំណាងក្រុម ហ៊ុនក៏បានធ្វើបទបង្ហាញអំពីគម្រោងសាកល្បងនៃការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាពដើម្បីកសាងភាពធន់ទប់ទល់នឹងការប្រែប្រួលអាកាសធា តុដោយប្រើប្រាស់បច្ចេកទេសបៃតងដើ ម្បីស្នើសុំការគាំទ្រពីលោករដ្ឋមន្ត្រីផងដែរ។ ជំនួបសម្ដែងការគួរសមនិងពិភាក្សាការ ងារបានបញ្ចប់ដោយភាពរីករាយនិងស្និទ្ធស្នាលខណៈភាគីទាំងពីរបានសន្យាពង្រឹងនូវកិច្ចសហប្រតិបត្តិការនានានៅ ពេលខាងមុខ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ