• ច័ន្ទ ២៩ មេសា ២០២៤ ១៣:១០ ល្ងាច

ក្រសួងបរិស្ថានផ្សព្វផ្សាយយេនឌ័រនិងការប្រែប្រួលអាកាសធាតុ

ខេត្តព្រះសីហនុ៖តាមប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឲ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី១៣ខែសីហាឆ្នាំ២០២២នេះថា៖

យេនឌ័រនិងការប្រែប្រួលអាកាសធាតុជាប្រធានបទក្នុងការផ្សព្វផ្សាយរៀបចំឡើងដោយមានការចូលរួមពីលោកស្រីព្រំសុភីអនុរដ្ឋលេខាធិការក្រសួងបរិស្ថានជាមួយលោកលោកស្រីមន្ត្រីជំនាញក្រសួងបរិស្ថាននិងលោកលោកស្រីនាយកសាលាលោកគ្រូអ្នកគ្រូមកពីអនុវិទ្យាល័យវិទ្យាល័យមួយចំនួនក្នុងខេត្តព្រះសីហនុនាថ្ងៃទី១៣ខែសីហាឆ្នាំ២០២២។លោកស្រីព្រំសុភីបានលើកឡើងថា៖ក្រសួងបរិស្ថានបានកំណត់គោលដៅជាយុទ្ធសាស្ត្រដោយឈរលើសសរស្តម្ភទាំង៤រួមមាន៖កិច្ចការពារបរិស្ថានការអភិរក្សជីវៈចម្រុះការអភិរក្សធនធានធម្មជាតិនិងការរស់នៅប្រកបដោយចីរភាពនិងបានដាក់ចេញក្របខណ្ឌយុទ្ធសាស្ត្រឆ្នាំ២០១៨-២០២៣ដើម្បីប្រែក្លាយក្រសួងបរិស្ថាននិងមន្ទីរបរិស្ថានរាជធានីខេត្តទៅជារដ្ឋបាលទំនើប។

ក្រសួងបរិស្ថានបានរៀបចំនូវផែនការយុទ្ធសាស្ត្របញ្ជាបយេនឌ័រក្នុងវិស័យបរិស្ថានរបស់ខ្លួនបានចំនួន៣លើកនិងបានដាក់បញ្ចូលគ្រប់វិស័យជំនាញរួមទាំងបញ្ហាការប្រែប្រួលអាកាសធាតុទៅក្នុងផែនការសកម្មភាពនេះផងដែរ។

លោកស្រីអនុរដ្ឋលេខាធិការបានបន្ថែមថារាជរដ្ឋាភិបាលបានបញ្ចលមេរៀនពីការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីសិក្សាថ្មីដែលមានវិសាលភាពទូលំទូលាយជាងមុនសម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រផែនដីក្នុងកម្រិតថ្នាក់មធ្យមសិក្សាទុតិយភូមិដែលនឹងត្រូវចាប់ផ្តើមអនុវត្តន៍នៅឆ្នាំ២០២០ដែលមុខវិជ្ជានេះនឹងផ្តល់នូវចំណេះដឹងពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសំខាន់ៗដើម្បីបន្សាំទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនិងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

លើសពីនេះក្រសួងបរិស្ថាននិងក្រសួងអប់រំយុវជននិងកីឡាបានរួមគ្នារៀបចំនិងបោះផ្សាយឯកសារអប់រំស្តីពី"ការប្រែប្រួលអាកាសធាតុសម្រាប់មធ្យមសិក្សាទុតិយភូមិ"និងបានរួមគ្នាដាក់ឲ្យអនុវត្តន៍ទស្សនាទានសាលាមេត្រីភាពបរិស្ថានដែលជាវិធីមួយដើម្បីជំរុញឲ្យយុវជននិងមន្ត្រីអប់រំអាចស្វែងយល់ពីបញ្ហាបរិស្ថាននិងការប្រែប្រួលអាកាសធាតុបានកាន់តែទូលំទូលាយ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ