• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៣០ ព្រឹក

សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីនៅស្រុ កចំការលើមានសមត្ថភាពកែច្នៃគ្រាប់ ស្វាយចន្ទីបាន300ទៅ400 តោនក្នុង 1ឆ្នាំ

កំពង់ចាម÷ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅរសៀលថ្ងៃទី10ខែមករា ឆ្នាំ2024នេះបានឲ្យដឹងថាលោកតូចប៊ុ នហួររដ្ឋលេខាធិការនៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអញ្ជើញត្រួ តពិនិត្យការងារនៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចំការលើដំណាំស្វា យចន្ទីរបស់កសិករនិងសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីនៅស្រុកចំការលើខេត្តកំពង់ចាមដោយមានការចូលរួមពីលោកធីវវណ្ណធីប្រធាននាយកដ្ឋានដំណាំឧ ស្សាហកម្មនិងមន្ត្រីបច្ចេកទេសនៃនាយ កដ្ឋានដំណាំឧស្សាហកម្ម។ នៅក្នុងដំណើរនេះលោករដ្ឋលេខាធិការនិងក្រុមការងារបានពិនិត្យកសិដ្ឋានចំ ការលើដែលកំពុងបណ្ដុះកូនដំឡូងមីគ្មានជំងឺនៅក្នុងរោងប្លាស្ទិកសម្រាប់យកទៅដាំពង្រីកនៅទីវាលដោយឃើញថាមានដំណើរការល្អ។ចំណែកការពិសោ ធន៍និងដំឡូងមីធន់នឹងជំងឺសាអ៉ិកកំពុងដំណើរការនិងរង់ចាំការប្រមូលផលដើម្បីវាយតម្លៃលើទិន្នផល។ ដោយឡែកពូជស្វាយចន្ទីវិញកំពុងចេញ ផ្កានិងមានក្តិបបណ្ដើរៗហើយរំពឹងថានឹ ងទទួលបានទិន្នផលល្អប្រសើរជាងឆ្នាំមុន។ លោកតូចប៊ុនហួរនិងក្រុមការងារក៏បានអញ្ជើញទៅពិនិត្យទីតាំងដីទំនាបទឹកលិ ចនៅរដូវវស្សាដែលអាចសាងសង់ជាក ន្លែងស្តុកទឹកទុកសម្រាប់ប្រើប្រាស់នៅ ក្នុងកសិដ្ឋានបានបើមានកាអភិវឌ្ឍ។ នៅឃុំតាអុងស្រុកចំការលើម្ចាស់ចំការស្វាយចន្ទីបានជម្រាបជូនឯកឧត្តមរដ្ឋ លេខាធិការនិងក្រុមការងារអំពីស្ថានភាពដំណាំស្វាយចន្ទីឆ្នាំនេះដែលកំពុងចេញ ផ្កានិងមានក្តិបបណ្ដើរៗ។កសិករជាម្ចា ស់ចំការសង្ឃឹមថាឆ្នាំនេះនឹងអាចទទួលបានទិន្នផលប្រសិនបើមិនមានភ្លៀងក ក់ខែច្រើនធ្វើឲ្យជ្រុះផ្កាទេនោះ។ ជាចុងក្រោយលោករដ្ឋលេខាធិការក៏បានអញ្ជើញទស្សនាសហគ្រាសគ្រាប់ស្វាយចន្ទីចំការលើឡឹងម៉ានុតដែលមានសម ត្ថភាពកែច្នៃគ្រាប់ស្វាយយចន្ទីបាន 300ទៅ400តោនក្នុង1ឆ្នាំ។បច្ចុប្បន្នសហគ្រាសនៅមានសកម្មភាពបកគ្រា ប់ស្វាយចន្ទីនិងនៅមានគ្រាប់ក្នុងស្តុកជិត100តោនទៀតនិងផ្គត់ផ្គង់គ្រាប់ ស្វាយចន្ទីតែសម្រាប់ទីផ្សារក្នុងស្រុកប៉ុណ្ណោះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ