• ច័ន្ទ ២៩ មេសា ២០២៤ ០៨:០៩ ព្រឹក

រយៈពេល1សប្តាហ៍នេះតម្លៃអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិបន្តហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់

ភ្នំពេញ÷តម្លៃអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិបន្តហក់ឡើងគួរឲ្យកត់សម្គាល់គិតត្រឹមសប្តាហ៍ទី1ខែមករាឆ្នាំ2024ដែ លតម្លៃកើនឡើងជាមធ្យមចន្លោះពី5ទៅ 10ដុល្លារក្នុង1តោនអាស្រ័យទៅតាមប្រ ភេទអង្ករខណៈក្នុងឆ្នាំ2023តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិបានកើនដល់ 21%ដោយសារមានការព្រួយបារម្ភអំពីអាកាសធាតុនិងការកាត់បន្ថយការនាំ ចេញអង្ករសរបស់ឥណ្ឌា។ បើតារាងតម្លៃអង្ករដែលកត់ត្រាដោយស ហព័ន្ធស្រូវអង្ករកម្ពុជា(CRF)បានឲ្យដឹងថាតម្លៃអង្ករកម្ពុជានាំចេញនៅត្រឹមកំពង់ ផែគិតត្រឹមថ្ងៃទី5ខែមករាឆ្នាំ2024គឺអង្ក រម្លិះអង្គរឬអង្ករផ្កាម្លិះJasmine(Malys Angkor)មានតម្លៃហក់ឡើងដល់935 ដុល្លារក្នុង1តោននិងអង្ករសែនក្រអូប Fragrant Rice(sko)មានតម្លៃ 845 ដុល្លារក្នុង1តោន។អង្ករទាំង2ប្រភេទនេះមានតម្លៃកើនឡើងចំនួន5ដុល្លារក្នុង1 តោនបើធៀបនឹងតម្លៃអង្ករលក់លើទីផ្សា រអន្តរជាតិនៅថ្ងៃទី27 ខែធ្នូឆ្នាំ2023។ សហព័ន្ធស្រូវអង្ករកម្ពុជាឲ្យដឹងទៀតថាអង្ករចំហុយឬហៅថាParboiled Rice មានតម្លៃ790ដុល្លារក្នុង1តោននិងអង្ករសបាយរឹងហៅថាWhite Rice(Hard Texturre)មានតម្លៃ790 ដុល្លារក្នុង1 តោនដែលអង្ករទាំង2ប្រភេទនេះមានត ម្លៃហក់ឡើងចំនួន10ដុល្លារក្នុង1តោនបើធៀបនឹងតម្លៃអង្ករលក់នៅលើទីផ្សារអន្ត រជាតិនៅថ្ងៃទី27ខែធ្នូឆ្នាំ2023។ ដោយឡែកអង្ករសែនក្រអូបFrant Rice(SRO)មានតម្លៃ790ដុល្លារក្នុង1តោននិងអង្ករសបាយទន់(Soft Texture)មានតម្លៃ780ដុល្លារក្នុង1 តោនដោយអង្គរទាំង2ប្រភេទនេះមាន តម្លៃធ្លាក់ចំនួន10ដុល្លារក្នុង1តោនបើប្រៀបធៀបនឹងតម្លៃអង្ករលក់នៅលើទីផ្សារអន្តរជាតិថ្ងៃទី27ខែធ្នូឆ្នាំ2023។ បើទោះជាតម្លៃអង្ករទាំង2ប្រភេទនេះធ្លាក់ចុះបន្តិចនៅក្នុងខែមករាឆ្នាំ2024 នេះប៉ុន្តែតម្លៃនេះនៅតែខ្ពស់បើធៀបនឹងខែសីហាឆ្នាំ2023ដែលមានតម្លៃជាមធ្យ ម700ដុល្លារក្នុង1តោនប៉ុណ្ណោះ។ លោកលន់យ៉េងអគ្គលេខាធិការសហ ព័ន្ធស្រូវអង្ករកម្ពុជាថ្លែងថាដោយសារត ម្លៃអង្ករបន្តកើនឡើងជាវិជ្ជមានបាននាំឲ្យប្រាក់ចំណូលពីការនាំចេញអង្ករនៅក្នុងឆ្នាំ2023កើនរហូតដល់13%ខណៈបរិ មាណនៃការនាំចេញអង្ករត្រឹម3%ប៉ុ ណ្ណោះ។ លោកមានប្រសាសន៍ថា÷"ដោយសារកត្តាដែលកើនឡើងទី1តម្លៃវារៀងឡើង ថ្លៃជាងឆ្នាំមុនបរិមាណវាកើនតិចក៏ប៉ុន្តែតម្លៃលក់បានថ្លៃពីមុនឆ្នាំមុនអ៊ីចឹងបានធ្វើឲ្យឃើញកំណើនបរិមាណតិចល្មមក៏ប៉ុន្តែកំណើនជាទឹកប្រាក់វាច្រើនជាងមុន"។ អង្គការស្បៀងអាហារនិងកសិកម្មនៃអ ង្គការសហប្រជាជាតិ(FAO)បានឲ្យដឹងថាតម្លៃអង្ករនៅទីផ្សារអន្តរជាតិបានកើន ឡើងដល់21%ក្នុងឆ្នាំ2023ពីព្រោះការព្រួយបារម្ភអំពីផលប៉ះពាល់នៃឥទ្ធិពលបាតុភូតធម្មជាតិEl Ninoលើផលិតកម្មស្រូវនិងការរឹតបន្តឹងការនាំចេញអង្កររប ស់ប្រទេសឥណ្ឌា។ នៅក្នុងខែធ្នូឆ្នាំ2023សន្ទស្សន៍តម្លៃអង្កររបស់អង្គការFAOបង្ហាញថាកើនឡើង 1.6% លើសពីខែវិច្ឆិកាដោយការកើន ឡើងនេះបណ្ដាលមកពីការសម្រុកទិញរបស់អាជីវករមួយចំនួនធំនៃតំបន់អាស៊ីព្រមទាំងការធ្លាក់ចុះនៃការប្រកួតប្រជែងក្នុងចំណោមអ្នកនាំចេញក៏ដូចជាការរឹតបន្តឹងការនាំចេញរបស់ឥណ្ឌានិងការធ្លា ក់ចុះនៃបរិមាណអង្ករនៅក្នុងប្រទេសវៀតណាម។ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណស រុប656323តោនដែលគិតជាទឹកប្រាក់ ចំនួនជាង466លានដុល្លារអាមេរិកក្នុង រយៈពេល12ខែក្នុងឆ្នាំ2023។ការនាំចេ ញអង្ករសម្រាប់ឆ្នាំ2023នេះមានកំណើ នលើបរិមាណ3%និងទឹកប្រាក់មានកំ ណើន13%បើធៀបនឹងឆ្នាំ2022។នេះបើយោងតាមទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ