• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៥៩ ព្រឹក

មួយសប្តាហ៍នៃឆ្នាំថ្មីនេះសមត្ថកិច្ចក្រសួ ងមហាផ្ទៃបង្ក្រាបល្បែងស៉ីសងបាន20 ទីតាំងលើ8រាជធានី-ខេត្ត

ភ្នំពេញ÷របាយការណ៍ប្រចាំសប្តាហ៍រប ស់ក្រសួងមហាផ្ទៃថ្ងៃទី2ដល់ថ្ងៃទី7ខែម ករាឆ្នាំ2024បានឲ្យដឹងថាលទ្ធផលរយៈ ពេលមួយសប្តាហ៍នៃឆ្នាំថ្មីនេះសមត្ថកិច្ចក្រសួងមហាផ្ទៃបង្ក្រាបល្បែងស៊ីសងសរុ បបាន20ទីតាំងនៅ8រាជធានី-ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។នេះបើយោងតាមការបញ្ជាក់ពីលោកទូចសុឃ:(សុខ:)អ្នក នាំពាក្យរងក្រសួងមហាផ្ទៃថ្ងៃទី9ខែកញ្ញា ឆ្នាំ2024។ លោកបញ្ជាក់ថាជាលទ្ធផលរួមនៃការបង្ក្រាប20ទីតាំងនេះមានជនល្មើសត្រូវបានឃាត់ខ្លួន23នាក់លើការបង្ក្រាប11 ទីតាំងកើតឡើងនៅ6រាជធានីខេត្តដែលបានបញ្ជូនជនសង្ស័យទៅតុលាការចំនួ ន23នាក់។ក្រៅពីនេះក៏មានវិធានការរដ្ឋ បាលចំនួន9ករណីដែលមានជនសង្ស័ យសរុបចំនួន9នាក់ត្រូវបាចាត់វិធានរដ្ឋ បាលគឺអប់រំណែនាំនិងធ្វើកិច្ចសន្យាប ញ្ឈប់។ បន្ថែមពីលើបញ្ហាអាទិភាពទាំង6របស់ ក្រសួងមហាផ្ទៃនៅក្នុងអាណត្តិថ្មីនេះការបង្ក្រាបល្បែងស៊ីសងគឺជាវិធានការដ៏ក្តៅគគុកមួយផងដែរពីលើបញ្ហាគ្រឿងញៀ នបទល្មើសព្រហ្មទណ្ឌទូទៅក្រុមក្មេងទំ នើងបញ្ហាចរាចរណ៍ការជួញដូរមនុស្សនិងបញ្ហានានាដែលកើតឡើងតាមប ណ្តាព្រំដែនកម្ពុជា។ ក្រោមទស្សនៈ"អ្វីៗដើម្បីភាពកក់ក្តៅជូនប្រជាពលរដ្ឋ"របស់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមអភិសន្តិបណ្ឌិតសសុខាកំណែទម្រង់ជាច្រើនត្រូវបានធ្វើឡើងជាបន្តបន្ទាប់។ជាពិសេសគឺការអនុវត្តវិន័យរបស់កងកម្លាំងនគរបា លជាតិលេខ006ដែលឈានដល់ការបញ្ចប់មុខតំណែងតួនាទីបន្ថយឋានន្តរ សក្តិនិងការបណ្តេញចេញពីក្របខណ្ឌលើមន្ត្រីនគរបាលមួយចំនួនដែលក្នុងនោះមានមន្ត្រីមួយចំនួនត្រូវបានចាត់វិ ធានការដោយឥតមានការយោគយល់ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់គ្រឿងញៀនផ្សេងៗទៀតស្របតាមអនុសាស ន៍របស់សម្ដេចធិបតីហ៊ុនម៉ាណែត"ស ម្អាតផ្ទះយើង"៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ