• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៥៥ ព្រឹក

យុវជនសម័យនេះមានឱកាសច្រើនណា ស់ក្នុងការសិក្សានៅថ្នាក់ឧត្តមសិសិក្សា

ភ្នំពេញ÷ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសAក្នុងឆ្នាំសិក្សា 2022-2023សរុប11691នាក់នៅមជ្ឈ មណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC)នៅព្រឹកថ្ងៃទី9ខែមករាឆ្នាំ 2024សម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា÷ យុវជនសម័យនេះមានភ័ព្វសំណាងជាងយុវជនសម័យមុនពោលគឺយុវជនសម័ យនេះមានឱកាសច្រើនណាស់ក្នុងការ សិក្សានៅថ្នាក់ឧត្តមសិក្សាព្រោះពេល នេះមានសាកលវិទ្យាល័យច្រើននៅក្នុងប្រទេសរបស់យើង។ សម្ដេចធិបតីហ៊ុនម៉ាណែតបានគូសប ញ្ជាក់ថា÷យុវជននៅសម័យសម្ដេចមាន ឱកាសតិចតួចក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាព្រោះមិនសូវមានសា កលវិទ្យាល័យច្រើននោះទេដូច្នេះបន្ទាប់ ពីប្រឡងបាក់ឌុបហើយត្រូវប្រឡងយកកៅអីត្រៀមមួយឆ្នាំដើម្បីមានឱកាសបានបន្តការសិក្សានៅសកលវិទ្យាល័យ។ សម្ដេចធិបតីហ៊ុនម៉ាណែតក៏បានគូសប ញ្ជាក់ថានៅសម័យនេះបើទោះបីជាយើងមិនប្រឡងជាប់បាក់ឌុបក៏យើងនៅមាន ឱកាសសិក្សាថ្នាក់បរិញ្ញាបត្ររងនៅសា កលវិទ្យាល័យសិក្សាជំនាញបច្ចេកទេសប្រជាជីវៈឬក៏អាចរៀនមួយឆ្នាំទៀតដើម្បីប្រឡងយកសញ្ញាបត្របាក់ឌុបបានដែរ។ សម្ដេចហ៊ុនម៉ាណែតបានគូសបញ្ជាក់ថា÷ការប្រឡងសញ្ញាបត្រទុតិយភូមិរប ស់ក្មួយៗនាពេលនេះគឺជាសញ្ញាបង្ហាញ ថាវិស័យអប់រំនៅកម្ពុជាកាន់តែរីកចម្រើ នហើយការរីកចម្រើននេះគឺប្រៀបបានដូចជាគ្រាប់ពេជ្រសម្រាប់កសាងផលប្រ យោជន៍ដល់ក្រុមគ្រួសាររបស់ខ្លួនផងនិងសង្គមជាតិផងដែរ។ យ៉ាងណាក៏ដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងផងដែរថាខណៈក្មួយៗបានប្រឡងជាប់រហូតដល់ទទួលបានលទ្ធផលល្អនាពេលនេះគឺកើតចេ ញពីការលះបង់យ៉ាងធំធេងពីឪពុកម្ដា យនិងអាណាព្យាបាលរបស់ក្មួយៗដូច្នេះក្មួយៗទាំងអស់គប្បីខិតខំបន្តទៀតដើម្បីតបស្នងសងគុណដល់ពួកគាត់ដែលជាអាណាព្យាបាលរបស់យើងទាំងអស់ គ្នា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ