• ច័ន្ទ ២៩ មេសា ២០២៤ ០២:៥៣ ព្រឹក

ឆ្នាំ2024នេះរដ្ឋបាលជលផលដាក់គោ លដៅសម្រេចឲ្យបានផលនេសាទទឹក សាបជាង45ម៉ឺនតោន

ភ្នំពេញ÷តាមរបាយការណ៍លទ្ធផលបូក សរុបការងារវិស័យជលផលប្រចាំឆ្នាំ 2023និងលើកទិសដៅសម្រាប់ឆ្នាំ 2024 របស់ក្រសួងកសិកម្មដែលបានផ្សព្វផ្សាយនៅថ្ងៃទី9ខែមេសាឆ្នាំ2014 នេះបានឲ្យដឹងថារដ្ឋបាលជលផលមានគោលដៅសម្រេចឲ្យបានផលនេសាទទឹកសាប454000តោន,សមុទ្រ130000តោន,វារីវប្បកម្ម350000តោន,កូនត្រីពូជ300លានក្បាល,កូនក្រពើ30ម៉ឺ នក្បាល,ការកែច្នៃ70000តោន,ទឹកត្រី 50លានលីត្រនិងការនាំចេញផលផលិ តជលផល8000តោន។ របាយការណ៍ដដែលបានបញ្ជាក់ថាដើម្បីសម្រេចគោលដៅនេះរដ្ឋបាលជលផលបានកំណត់ទិសដៅអនុវត្តន៍សកម្មភាពមួយចំនួនមានដូចជាបន្តការអនុវត្តច្បាប់ដោយសហការទប់ស្កាត់និងបង្ក្រាបបទ ល្មើសជលផលគ្រប់ប្រភេទបន្តការគ្រប់ គ្រងការពារការពារកន្លែងអភិរក្សជលផ លនិងលែងកូនត្រីពូជកំពុងរងគ្រោះថ្នាក់ក្នុងដែនទឹកធម្មជាតិដើម្បីបង្កើនផលស្តុ កជំរុញការអភិវឌ្ឍវារីវប្បកម្មតាមគ្រប់រូបភាពសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារនិងកាត់បន្ថយការនាំចូលជំរុញការបង្កើតប ណ្ដុំវារីវប្បករដើម្បីងាយស្រួលក្នុងការផ្ដ ល់បច្ចេកទេសនិងរកទីផ្សារជំរុញការអភិ វឌ្ឍខ្សែសង្វាក់តម្លៃជលផលនិងពង្រឹងសមត្ថកិច្ចក្នុងការត្រួតពិនិត្យនិងវិភាគគុ ណភាពសុវត្ថិភាពផលិតផលជលផលជំរុញនិងលើកទឹកចិត្តដល់បច្ចេកទេសក្នុងការអភិវឌ្ឍវារីវប្បកម្មល្អ,ផលិតកម្មល្អ,ការអនុវត្តអនាម័យល្អនិងពង្រឹងសម ត្ថភាពសហគមន៍នេសាទឲ្យមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងធនធានជលផលឲ្យមានប្រសិទ្ធភាពនិងនិរន្តរភាព។ លើសពីនេះទៀតរដ្ឋបាលជលផលនឹងបន្តសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ ន៍នានាដើម្បីគ្រប់គ្រងអភិរក្សនិងអភិវឌ្ឍ ន៍វិស័យជលផលបង្កើនការសិក្សាស្រាវ ជ្រាវបច្ចេកទេសនិងវិទ្យាសាស្ត្រជលផ លទឹកសាបនិងសមុទ្រពង្រឹងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធ ភាព។ បើតាមការបញ្ជាក់ពីកញ្ញាអ៉ឹមរចនាអ្នក នាំពាក្យក្រសួងកសិកម្មបានឲ្យដឹងថាកា រគ្រប់គ្រងធនធានជលផលទទួលបានលទ្ធផលជាវិជ្ជមានហើយការអនុវត្តវារីវ ប្បកម្មកំពុងត្រូវបានជំរុញបន្ថែមដោយ មានកិច្ចសហការពីដៃគូអភិវឌ្ឍន៍និងវិស័ យឯកជនដើម្បីបង្កើនផលវារីវប្បកម្មនិង កាត់បន្ថយការនាំចូល។ទន្ទឹមនេះនៅមា នបញ្ហាប្រឈមមួយចំនួនទៀតដូចជាកា របង្ក្រាបបទល្មើសជលផលការអភិរក្សធ នធានជលផលការអភិវឌ្ឍន៍វារីវប្បកម្មកា រពង្រឹងសមត្ថភាពសហគមន៍នេសាទកា រគ្រប់គ្រងព្រៃលិចទឹកនិងព្រៃកោងកាងការជំរុញការអភិវឌ្ឍតែសង្វាក់តម្លៃជល ផលនិងការស្រាវជ្រាវបច្ចេកទេសវិទ្យា សាស្ត្រដែលរដ្ឋបាលជលផលត្រូវរកវិធីសាស្រ្តនិងយន្តការសម្រាប់អនុវត្តន៍ក្នុងការគ្រប់គ្រងធនធានជលផលឱ្យមាន ប្រសិទ្ធភាពនិងនិរន្តរភាព។ តាមរបាយការណ៍ក្រសួងកសិកម្មបានបញ្ជាក់ថាប្រាក់ចំណូលបានពីវិស័យជ លផលមានចំនួនជាង828លានរៀលកើនលើសឆ្នាំមុនចំនួនជាង205លានរៀលស្មើនឹង223,59%៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ