• ច័ន្ទ ២៩ មេសា ២០២៤ ០៥:១១ ព្រឹក

រដ្ឋមន្ត្រីទេសចរណ៍ផ្ដាំផ្ញើដល់និស្សិតអា ហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ធ្វើជាទូតនាំសារផ្សព្វផ្សាយពីវប្បធម៌អ រិយធម៌និងសក្តានុពលវិស័យទេសច រណ៍កម្ពុជា

ភ្នំពេញ÷លោកសុខសុខកេនរដ្ឋមន្ត្រីក្រ សួងទេសចរណ៍បានផ្ដាំផ្ញើលើកទឹកចិត្តដល់ក្រុមនិស្សិតកម្ពុជាដែលទទួលបានអាហាររូបករណ៍ពីរដ្ឋាភិបាលនូវែលសេឡង់សូមធ្វើជាទូតនាំសារផ្សព្វផ្សាយពីវប្បធម៌​អរិយធម៌និងសក្តានុពលវិស័យទេសចរណ៍កម្ពុជាបាននៅពេលបានទៅសិក្សានៅប្រទេសអភិវឌ្ឍន៍មួយនេះ។ ការផ្ដាំផ្ញើនេះធ្វើឡើងក្នុងឱកាសឯកឧ ត្តមរដ្ឋមន្ត្រីសុខសូកេនអនុញ្ញាតឲ្យសិ ស្សស្សិតអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ថ្នាក់បណ្ឌិតនិងអនុបណ្ឌិតចំនួន35រូបជួបសម្ដែងការគួរសមនិងទទួលអនុសាសន៍ណែនាំគន្លឹះពីវិស័យទេសចរណ៍នាថ្ងៃទី8ខែមករាឆ្នាំ2023 នៅទីស្តីការក្រសួងទេសចរណ៍ដើម្បីត្រៀ មខ្លួនទៅសិក្សានិងស្នាក់នៅប្រទេសនូវែលសេឡង់ចាប់ពីចុងខែមករាឆ្នាំ2024។ លោករដ្ឋមន្ត្រីបានចូលរួមអបអរសាទរចំពោះសិស្សនិស្សិតជ័យលាភីទាំង35 រូបដែលទទួលបានអាហារូបករណ៍ថ្នាក់ បណ្ឌិតនិងអនុបណ្ឌិតទៅសិក្សានៅប្រ ទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា 2024-2025និងបានវាយតម្លៃខ្ពស់ចំពោះនិស្សិតទាំងអស់ដែលជាកូនខ្មែរអ្នកបន្តវឿនដ៏មានសក្តានុពលនិងសមត្ថ ភាពខ្ពស់អាចចាប់យកឱកាសអាហារូប ករណ៍របស់រដ្ឋាភិបាលនូវែលសឡង់។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាសិស្សនិស្សិតទាំងអស់នឹងក្លាយជាទូតនាំសារផ្សព្វផ្សាយពីវប្បធម៌អរិយធម៌និងសក្តានុពលវិស័យទេសចរណ៍កម្ពុជាលើឆាក អន្តរជាតិដូច្នេះសិស្សនិស្សិតទាំងអស់ត្រូវមានទំនាក់ទំនងល្អអត្តចរិតស្លូតបូតរួសរាយរាក់ទាក់និងចូលរួមថែរក្សាវប្បធ ម៌ប្រពៃណីនិងមោទកភាពជាខ្មែរអំឡុងពេលស្នាក់នៅនិងសិក្សានៅប្រទេសនូវែលសេឡង់ជាពិសេសផ្សព្វផ្សាយមោទ កភាពជាប្រជាជនខ្មែរ"ប្រទេសតូចបេះ ដូងទូលាយ"និងសារល្អៗពីកម្ពុជាលើ ឆាកអន្តរជាតិ។ លោកក៏បានចែករម្លែកនូវបទពិសោធន៍នៃការសិក្សានៅក្រៅប្រទេសកិច្ចសហប្រ តិបត្តិការអន្តរជាតិក៏ដូចជាសក្តានុពលវិ ស័យទេសចរណ៍នៅកម្ពុជាជូនដល់ក្រុមសិស្សនិស្សិតអាហារូបករណ៍រដ្ឋាភិបាល នូវែលសេឡង់ខាងលើដើម្បីជាទុនបន្ថែ មក្នុងការពង្រឹងការសិក្សានៅក្រៅប្រទេ សនេះ។ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីយុទ្ធ សាស្ត្រអភិវឌ្ឍន៍ទេសចរណ៍និងគំនិតផ្ដួចផ្ដើម"បង្កើន5អភិវឌ្ឍន៍3"របស់ក្រសួងទេសចរណ៍និងបានផ្ដល់ជាអនុសា សន៍ឲ្យសិស្សនិស្សិតទាំងអស់ត្រូចងចាំជាផ្នត់គំនិត(Mind-set)នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ2050ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្រនិងអភិវឌ្ឍន៍ខ្លួនឲ្យបានល្អប្រសើរដើម្បីក្លាយខ្លួនជាយុវជនបន្តវេនដ៏មានថាមពលនិងសក្តានុពលចូលរួមកសាងនិងអភិវឌ្ឍន៍ប្រទេ សកម្ពុជាក្រោយត្រឡប់ពីការសិក្សានៅប្រទេសនូវែលសេឡង់វិញ។ សូមបញ្ជាក់ថាចាប់ពីឆ្នាំ2005 រហូតម កដល់បច្ចុប្បន្នរដ្ឋាភិបាលនៃប្រទេសនូវែលសេឡង់បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសរុបជាង400កន្លែងឲ្យទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានិងក្រោយឧត្តមសិក្សានៅតាមសាកលវិទ្យា ល័យនានានៅប្រទេសនូវែលសេឡង់ដែលសិស្សនិស្សិតមានសមាសភាពមកពីក្រសួងស្ថាប័នរបស់រដ្ឋាភិបាលអង្គការសង្គមស៊ីវិលនិងអង្គការក្រៅរដ្ឋាភិបាល ។ បើតាមលោកអ៉ីឆាលីតំណាងនិស្សិតជ័ យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់សិស្សនិស្សិតជ័យលាភីទទួលបានអាហារូបករណ៍រួមមាន÷ (1)ការសិក្សាមុនពេលចេញដំណើរនៅមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះ បណ្ដាល-ACE។ (2)សំបុត្រយន្តហោះទៅ-មក។ (3)ធានាប្រាក់រ៉ាប់រងការធ្វើដំណើរ។ (4)ប្រាក់ឧបត្ថម្ភសម្រាប់Set-upនៅ ពេលទៅដល់ប្រទេសនូវែលសេឡង់។ (5)ថ្លៃសិក្សានៅប្រទេសនូវែលសេឡង់ប្រាក់ឧបត្ថម្ភសម្រាប់ការចំណាយស្នាក់ នៅហូបចុកធានារ៉ាប់រងសុខភាពប្រាក់ ឧបត្ថម្ភនិងការស្រាវជ្រាវនិងសរសេរនិ ក្ខេបបទបញ្ចប់ការសិក្សា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ