• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤៩ ព្រឹក

ផឹកទឹកត្នោតជូរស្រវឹងជេរប្រមាថឪក្មេក ឪក្មេកទ្រមិនបានទាញពូថៅកាប់ស្លាប់ក្នុងថ្លុកឈាម

កំពង់ឆ្នាំង÷កូនប្រសាម្នាក់បានស្លាប់ក្នុង ថ្លុកឈាមបន្ទាប់ពីឪក្មេកទប់កំហឹងមិន បានទាញពូថៅកាប់ប្រហារព្រោះតែកូន ប្រសាស្រវឹងជេរប្រមាថខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ9និង15នាទីយប់ថ្ងៃទី7ខែមករាឆ្នាំ2024នៅភូមិច្រករមៀ តឃុំឈូកសស្រុកកំពង់ត្រឡាចខេត្តកំ ពង់ឆ្នាំង។ សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមា នឈ្មោះឯកសីហាភេទប្រុសអាយុ21ឆ្នាំ មុខរបរលក់ដូររស់នៅភូមិច្រករមៀតឃុំឈូកសស្រុកកំពង់ត្រឡាចខេត្តកំពង់ ឆ្នាំង។ ចំណែកឯជនសង្ស័យជាឪពុកក្មេកមានឈ្មោះស៉ឹមសុខគាអាយុ56ឆ្នាំមុខរបរកសិកររស់នៅភូមិឃុំកើតហេតុខាង លើ។ សមត្ថកិច្ចបានឲ្យដឹងទៀតថានៅមុនពេ លកើតហេតុវេលាម៉ោងប្រមាណជាង7 យប់ជនរងគ្រោះឯកសីហានិងបងប្អូន 4ទៅ5នាក់បាននាំគ្នាផឹកទឹកត្នោតជូររ ហូតដល់ស្រវឹងហើយបានឈ្លោះទាស់សម្តីគ្នារហូតដល់ម្តាយក្មេកបានឲ្យត្រឡ ប់ទៅផ្ទះរៀងៗខ្លួនបាត់ទៅ។លុះបងប្អូនចេញទៅអស់ជនរងគ្រោះឈ្មោះឯកសី ហាដែលស្ថិតក្នុងស្ថានភាពស្រវឹងក៏បានឈ្លោះជាមួយនឹងឪពុកក្មេកមួយប្រាវបន្តទៀតដោយបានជេរប្រមាថឪពុកក្មេកយ៉ាងខ្លាំងផងដែរ។ដោយទប់អារម្មណ៍មិនបានឪពុកក្មេកបានស្ទុះយកពូថៅទៅកាប់កូនប្រសានេះបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមតែម្ដង។ក្រោយពីបានសម្លាប់ កូនប្រសាហើយជនសង្ស័យជាឪពុកក្មេ កបានរត់គេច1យប់លុះព្រឹកឡើងទើប សមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន។ សមត្ថកិច្ចបញ្ជាក់ថាសាកសពជនរង គ្រោះរបួសត្រង់(ថ្គាម,ក,គល់ថ្គាម)មានស្នាតមុតនឹងវត្ថុរឹងចំនួន9កន្លែងហើយសមត្ថកិច្ចបានរកឃើញវត្ថុតាងពូថៅនៅកន្លែងកើតហេតុ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ