• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៤៥ ព្រឹក

រដ្ឋបាលរាជធានីភ្នំពេញនឹងផាកពិន័យទៅលើពលរដ្ឋណាដែលមិនគោរពតាមការណែនាំរបស់អាជ្ញាធររឿងវេចខ្ចប់ទុក ដាក់សំរាម

ភ្នំពេញ÷រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផាកពិន័យទៅលើប្រជាពលរដ្ឋណាដែលមិនធ្វើតាមការណែនាំរបស់អាជ្ញាធររឿងវេចខ្ចប់ទុកដាក់សំរាមមិន បានត្រឹមត្រូវតាមសេចក្តីណែនាំរបស់អា ជ្ញាធររាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរប ស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី8មក រាឆ្នាំ2024នេះ។ នៅក្នុងសេចក្តីជូនដំណឹងនោះបានប ញ្ជាក់ថា÷ការផាកពិន័យចំពោះពើល្មើសនិងការគ្រប់គ្រងសំរាមសំណល់រឹងទីប្រ ជុំជនរាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំ ពេញមានកិត្តិយសសូមជម្រាបជូនដំណឹ ងដល់ម្ចាស់លំនៅឋាន,ម្ចាស់អាជីវកម្មដ្ឋាន,ស្ថាប័នរដ្ឋនិងឯកជន,រោងចក្រ,ស ហគ្រាសនិងបងប្អូនប្រជាពលរដ្ឋទាំងអ ស់នៅរាជធានីភ្នំពេញឲ្យបានជ្រាបថាកន្លងមករដ្ឋបាលរាជធានីភ្នំពេញធ្លាប់ បានចេញសេចក្តីណែនាំលេខ025/21 សណន.ស.ចុះថ្ងៃទី16ខែកញ្ញាឆ្នាំ 202 1ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងនៅ រាជធានីភ្នំពេញដែលបានណែនាំលម្អិត អំពីការញែកការវេចខ្ចប់,ការទុកដាក់និ ងការបញ្ចេញសំរាមសំណល់រឹងដូចខា ងក្រោម÷ទី1-សំរាមនិងសំណល់រឹង មុននឹងបញ្ចេញត្រូវសម្រឹតទឹកចេញដាក់ចូលទៅក្នុងប្រព័ន្ធលូឲ្យបានត្រឹមត្រូវ។ ទី2-ត្រូវញែកសំរាមសំណល់រឹងជា2ប្រ ភេទគឺសំរាមសើមនិងសំរាមស្ងួតដោយ ដាក់នៅក្នុងថង់ដាច់ដោយឡែកពីគ្នាសំ រាមសើមសំណល់ម្ហូបអាហារ,សំណល់ សរីរាង្គ,ផ្លែឈើ,ផ្កា។ត្រូវដាក់នៅក្នុងថង់ពណ៌ខ្មៅ,សំរាមស្ងួត,ក្រដាស,ក្រដាសកាត់តុង,ឡាំង,គ្រឿងប្លាស្ទិក,ហ្វូម,ជ័រ, ដែក,កំប៉ុង,ដបត្រូវដាក់ក្នុងថង់ពណ៌ស ។ទី3-ហាមវេចខ្ចប់សំណល់ដែលបង្កគ្រោះថ្នាក់ដូចជាអំបែងកញ្ចក់និងសំណ ល់មុតស្រួចនានាលាយឡំជាមួយនឹងសំរាមសើមនិងសំរាមស្ងួត។ទី-4ថង់សំ រាមសំណល់រឹងត្រូវចងមាត់ឲ្យបានជិតត្រឹមត្រូវនិងមិនត្រូវហែកឡើយ។ទី-5 ក្រុមតម្រូវ÷មានដូចជាផ្សារទំនើប,ផ្សាររដ្ឋ,ផ្សារឯកជន,អគារពាណិជ្ជកម្ម,ស ណ្ឋាគារ​,ផ្ទះសំណាក់,អគារស្នាក់នៅ,ភោជនីយដ្ឋាន,កន្លែងកម្សាន្ត,សាលារៀន,មន្ទីរពេទ្យ,លំនៅឋានក្នុងបុរី,សហគ្រាស,រោងចក្រ,សិប្បកម្ម,អគារក្រសួង,ស្ថាប័នរដ្ឋត្រូវមានកាតព្វកិច្ចដា ក់ធុងសំរាមដោយខ្លួនឯងជាចាំបាច់។ទី -6 ក្រុមលើកទឹកចិត្ត÷មានដូចជាវត្ត អារាមព្រះវិហារអាជីវកម្មលក់ដូរចល័ត, ផ្ទះស្នាក់ទូទៅនិងផ្សារក្រមួន...អាចមាន 2ប្រភេទ÷ទី1មានធុងសំរាមខ្លួនឯងស្រា ប់និងទី2ធុងសំរាមដែលផ្តល់ឲ្យដោយប្រតិបត្តិករថ្មីដែលអាចត្រូវបានរៀបចំដាក់ពង្រាយជាពិសេសនៅតាមតំបន់ផ្ទះល្វែងខ្ពស់ៗ។ទី-7ត្រូវទុកដាក់សំរាមសំ ណល់រឹងរបស់ខ្លួនឲ្យបានត្រឹមត្រូវទៅតា មទីកន្លែងដែលបានកំណត់(ទីតាំងទុក ដាក់សំរាមនឹងត្រូវបានកំណត់ដោយអា ជ្ញាធរមូលដ្ឋាននិងប្រតិបត្តិករប្រមូលសំរាមតាមការជាក់ស្ដែង)។ទី-8ហាមចោលសំរាមសំណល់រឹងនៅមាត់អណ្ដូងលូ,ប្រឡាយតាមទីសាធារណៈតាមអាង ស្តុកទឹកនិងហាមដុតសំរាម,សំណល់រឹងនៅរាជធានីភ្នំពេញជាកំហិត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ