• ច័ន្ទ ២៩ មេសា ២០២៤ ១១:៣៤ ព្រឹក

ផឹកចំស្រាកាចប្រពន្ធសួរនាំខឹងទាញកាំបិតប៉័ងតោកាប់ប្រពន្ធរងរបួសធ្ងន់

កំពង់ស្ពឺ÷ស្ត្រីជាប្រពន្ធបានរងរបួសធ្ងន់បន្ទាប់ពីផឹកស្រាប៉ះចំស្រាកាចទាស់ពា ក្យសម្ដីគ្នាបន្តិចបន្តួចយកកាំបិតប៉័ងតោកាប់ទៅលើប្រពន្ធនៅភូមិអូរគគីឃុំតាំង ក្រូចស្រុកសំរោងទងខេត្តកំពង់ស្ពឺកាលកាលពីរសៀលថ្ងៃទី6ខែមករាឆ្នាំ 2024។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាឈ្មោះឡុងភាពភេទប្រុសអាយុ35ឆ្នាំត្រូវជាបង ថ្លៃនៅភូមិជាមួយគ្នាបានឃាត់ខ្លួនជនស ង្ស័យប្រគល់ឲ្យសមត្ថកិច្ចពាក់ព័ន្ធនឹងកា រប្រើអំពើហិង្សាក្នុងគ្រួសារក្រោយពីផឹក ស្រាស្រវឹងហើយបានទាស់ពាក្យសម្តីគ្នាជាមួយប្រពន្ធឈ្មោះសាំងធារ៉ាអាយុ30 ឆ្នាំ។បន្ទាប់មកបានយកកាំបិតប៉័ងតោកាប់ទៅលើប្រពន្ធររបស់ខ្លួនបណ្តាលឲ្យរងរបួសក្បាល3កន្លែងនិងខ្នងដៃខាង ឆ្វេងរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានបន្តទៀតថាមូលហេតុប ណ្ដាលមកពីភ្លើងប្រចណ្ឌប្រពន្ធដែលក រណីនេះប្រពន្ធបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ