• ច័ន្ទ ២៩ មេសា ២០២៤ ១៣:២៩ ល្ងាច

ខេត្តចំនួន3ជាប់ចំណាត់ថ្នាក់ជាក្រុងមានវិធីឆ្លងឆ្នាំសកលល្អជាងគេ

ភ្នំពេញ÷គណៈកម្មការជាតិវាយតម្លៃទី ក្រុងស្អាតនិងក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថាកម្មវិធីប្រកួតប្រជែងទីក្រុ ងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ(Best Countdown City of TheYear)។ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការនិងបើកឱ្យសាធារ ណជនចូលរួមបោះឆ្នោតគាំទ្រទីក្រុងដែ លខ្លួនពេញចិត្តជាងគេបំផុតអស់រយៈ ពេល2ថ្ងៃតាមរយៈការបោះឆ្នោតគាំទ្រគេហទំព័រផ្លូវការhttp/bestcountdowncity.cambodiacleancity.com ចាប់ពីម៉ោង5ល្ងាចថ្ងៃទី2ខែមករាឆ្នាំ2024។ ជាលទ្ធផលទីក្រុងនៃខេត្តចំនួន 3 បានជាប់ជ័យលាភីដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេបំផុតរួមមាន÷ទី1.ខេត្តព្រះសីហនុ,ទី2ខេត្តបាត់ដំបងនិងទី3 ខេត្តសៀមរាប។គណៈកម្មាធិការជាតិវា យតម្លៃទីក្រុងស្អាតនិងក្រសួងទេសចរ ណ៍សូមចូលរួមអបអរសាទរចំពោះជ័យ លាភីទាំង3ខាងលើហើយវិធីប្រគល់ពា ន់រង្វាន់និងប្រព្រឹត្តទៅក្នុងពិធីអបអរសា ទរទិវាជាតិទីក្រុងស្អាតនាពេលខាងមុ ខ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ