• ច័ន្ទ ២៩ មេសា ២០២៤ ១១:១១ ព្រឹក

រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្ដីពីការដំ ឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យា

ភ្នំពេញ÷រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពីចំនួន71000 0(ប្រាំពីរសែនមួយម៉ឺន)រៀល។ ការដំឡើងប្រាក់កម្រៃប្រចាំខែដូចកំណត់ខាងលើត្រូវអនុវត្តចាប់ពីថ្ងៃទី1ខែមករាឆ្នាំ 2024 តទៅ។ ការដំឡើងប្រាក់កម្រៃដូចមានកំណត់ក្នុ ងមាត្រា1ខាងលើត្រូវអនុវត្តន៍ចំពោះមន្ត្រីជាប់កិច្ចសន្យាដែលបម្រើការងារនៅតាមក្រសួងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិអនុលោមតាមបទប្បញ្ញត្តិនៃអនុក្រឹ ត្យលេខ26អនក្រ.បក.ចុះថ្ងៃទី 10ខែកុ ម្ភៈឆ្នាំ2016ស្ដីពីការគ្រប់គ្រងនិងការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា។ អនុក្រឹត្យលេខ09.អក្រ.បក.ថ្ងៃទី4ខែម​ ករាឆ្នាំ2023ស្តីពីការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាត្រូវទុក ជានិរាករណ៍។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋម ន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ,រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ,រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តន៍អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ