• ច័ន្ទ ២៩ មេសា ២០២៤ ០២:៣១ ព្រឹក

ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤៖

ក្រសួងធនធានទឹកនឹងឧតុនិយមបានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ ក្រសួងធនធានទឹកបានបញ្ជាក់ថា ទ្រនុងនៃសម្ពាធខ្ពស់នៅលើប្រទេសចិនមានឥទ្ធិពលខ្សោយគ្របដណ្តប់មកលើតំបន់ខ្ពង់រាបកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី១៩-២៤°C សីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី ⁃ នៅថ្ងៃទី៥-៦ ខែមករា ខេត្តមណ្ឌលគិរី រតនគិរី និងខេត្ត ព្រះវិហារ ធាតុអាកាសត្រជាក់នៅពេលព្រឹកជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៩-២១°C។ ៣-តំបន់មាត់សមុទ្រ ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី២-៥ម៉ែត្រ/វិនាទី ⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ