• ច័ន្ទ ២៩ មេសា ២០២៤ ១១:២៩ ព្រឹក

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញណែនាំដល់មន្ត្រីនគរបាលចរាចរ ចាប់ផាកពិន័យប្រជាពលរដ្ឋទៅតាមគោលដៅនានា

ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក វរសេនីយ៍ឯក សាន សុខសីហា នៅថ្ងៃទី១៣ ខែសីហា

ឆ្នាំ២០២២បានណែនាំបន្ថែមដនគរបាលចរាចរណ៍ ដែលចាប់ផាកពិន័យប្រជាពលរដ្ឋនៅតាមគោលដៅនានា។

ជាក់ស្តែងយោងតាមរយៈសារសំឡេងរបស់លោកវរសេនីយ៍ឯកសានសុខសីហាបានថ្លែងណែនាំដល់មន្ត្រីនគរបាលចរាចរណ៍យ៉ាងដូច្នេះថា៖

*ទី១៖ករណីភ្លើងស្តុបបើសិនភ្លើងស្តុបពណ៌ក្រហមអ្នកបើកបរបត់ស្តាំក្នុងស្ថានភាពគ្មានគ្រោះថ្នាក់សូមកុំផាកពិន័យ

*ទី២៖ករណីភ្លើងលឿងនៅពេលអ្នកបើកបរជិះហួសគំនូសផ្លូវដើរទើបលោតភ្លើងលឿងក៏សូមកុំផាកពិន័យគឺត្រូវអប់រំណែនាំ

*ទី៣៖ចំណែកនគរបាលនៅតាមគោលដៅសម្រួលចរាចរណ៍សូមកុំឲ្យក្លាយទៅជាគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍។

សូមជម្រាបថាចំពោះការណែនាំបន្ថែមរបស់លោកអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះបានធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលចរាចរណ៍នៅតែផាកពិន័យពលរដ្ឋខុសពីការណែនាំហើយក៏មានការប្តឹងពីប្រជាពលរដ្ឋទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ