• ច័ន្ទ ២៩ មេសា ២០២៤ ០៧:២៤ ព្រឹក

យុវសិស្សខេត្តបន្ទាយមានជ័យប្រមាណ ១ ០០០នាក់ ទទួលបានការបណ្តុះបណ្តាលអំពីសុវត្ថិភាពម្ហូបអាហារ ពីមន្ត្រីជំនាញក.ប.ប

(បន្ទាយមានជ័យ)៖ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ មន្ត្រីជំនាញ ក.ប.ប. ប្រចាំនៅសាខាខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់ប្អូនៗសិស្សានុសិស្សដែលស្ថិតនៅក្នុងសាលាបឋមសិក្សាអូជ្រៅថ្មី និងវិទ្យាល័យអូជ្រៅ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមសរុបចំនួន ១ ០២០នាក់ ក្នុងនោះមាន លោកគ្រូ-អ្នកគ្រូចំនួន ១១នាក់ និងអាជីវករលក់ដូរក្នុងសាលាចំនួន ៩នាក់។ ឆ្លៀតក្នុងឱកាសនេះ មន្ត្រីយើងក៏បានជួយផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីផលិតផលម្ហូបអាហារហាមលក់ក្នុងគ្រឹះស្ថានសិក្សាថែមទៀតផង។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនិងអប់រំ មន្ត្រីយើងបានធ្វើការត្រួតពិនិត្យទំនិញដែលដាក់លក់ក្នុងបរិវេណសាលាទាំង២ ដោយបានរកឃើញនិងដកហូត មីកំប៉ុង ហួសកាលបរិឆ្ឆេទប្រើប្រាស់ ចំនួន ១៩កំប៉ុង ស្មើនឹង ១.៣៩គីឡូក្រាម។ ដើម្បីបន្តបញ្ជ្រាបការយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារឱ្យបានកាន់តែទូលំទូលាយ ផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) «ស្តីពីការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាព» ចំនួន ៦០០ផ្ទាំង ត្រូវបានចែកជូនអ្នកចូលរួមទាំងអស់ថែមទៀតផង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ