• ច័ន្ទ ២៩ មេសា ២០២៤ ១០:៣១ ព្រឹក

គម្រោងវិនិយោគចំនួន268មានទុនវិនិ យោគសរុបប្រមាណជិត4,9លានដុល្លារអាមេរិកត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅឆ្នាំ2023

ភ្នំពេញ÷ក្នុងឆ្នាំ2023ក្រុមប្រឹក្សាអភិវ ឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន 247និងគម្រោងពង្រីកផលិតកម្មចំនួន 21 ហើយក្នុងនោះគម្រោងវិនិយោគចំនួ ន71ត្រូវបានបណ្ដាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។គម្រោងទាំង នេះមានទុនវិនិយោគសរុបប្រមាណជិត 4,9ពាន់លានដុល្លារអាមេរិកនិងអាចប ង្កើតការងារបានប្រមាណ307,000 ក ន្លែង។ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មបានចូលរួមចំណែកដល់ ទៅប្រមាណ92%នៃចំនួនគម្រោងវិនិ យោគសរុបខណៈទុនវិនិយោគប្រមាណ 46%បានមកពីវិស័យនេះ។ដែលដោយ ឡែកវិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗដែលមានតែប្រមាណ2,6%នៃចំនួនគម្រោងវិនិយោគសរុបបានចូលរួមចំណែ កដល់ទៅប្រមាណ44%នៃទុនវិនិយោគសរុបដោយសារចរិតនៃការវិនិយោគក្នុងវិស័យនេះត្រូវការទុនច្រើន។ជារួមលំហូរទុនវិនិយោគឯកជននៅឆ្នាំ2023 មាន ការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរង្វង់ប្រមាណ22% ធៀបនឹងឆ្នាំ2022។ ជាការកត់សម្គាល់គម្រោងវិនិយោគលេ ចធ្លោប្រចាំឆ្នាំ2023រួមមាន÷ ក-ក្រៅតំបន់សេដ្ឋកិច្ចពិសេស 1-វិស័យកសិកម្មនិងកសិ-ឧស្សាកម្មគ ម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជនិងគោសាច់ខ្នាតធំស្ថិតនៅស្រុកស្នួលខេត្ត ក្រចេះក្នុងទុនវិនិយោគប្រមាណ73លា នដុល្លារអាមេរិក។ គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយស្ថិតនៅស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគប្រមាណ26លានដុល្លារអាមេរិក។ គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិ ផល(ផ្លែចេក)និងកសិដ្ឋានដាំដំណាំចេកស្ថិតនៅស្រុកអូររាំងឪខេត្តត្បូងឃ្មុំក្នុងទុ នវិនិយោគប្រមាណ10លានដុល្លារអា មេរិក។ 2-វិស័យឧស្សាហកម្ម គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ស្ថិតនៅស្រុករតនៈមណ្ឌលខេត្តបាត់ដំ បងក្នុងទុនវិនិយោគប្រមាណ95លានដុល្លារអាមេរិក។ គម្រោងពង្រីកផលិតកម្មដំឡើងម៉ូតូស្ថិតនៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញក្នុងទុនវិនិយោគប្រមាណ30 លានដុល្លារអាមេរិក។ គម្រោងបង្កើតរោងចក្រផលិតនិងផ្គុំដំ ឡើងបន្ទះសូឡាស្ថិតនៅស្រុកអង្គស្នួលខេត្តកណ្ដាលក្នុងទុនវិនិយោគប្រមាណ 16លានដុល្លារអាមេរិក។ គម្រោងបង្កើតរោងចក្រផលិតស្បែកជើងនិងគ្រឿងបន្ទាប់បន្សំស្បែកជើងស្ថិតនៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញក្នុងទុនវិនិយោគប្រមាណ13,3លានដុល្លារអាមេរិក។ គម្រោងបង្កើតរោងចក្រផលិតផលពីប្លា ស្ទិកស្ថិតនៅស្រុកគងពិសីខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគប្រមាណ12,5លានដុ ល្លារអាមេរិក។ 3-វិស័យទេសចរណ៍ គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹងស្ថិតនៅស្រុកគិរីសាគរខេត្តកោះកុងក្នុងទុនវិនិយោគប្រមាណ37លានដុល្លារអាមេរិក។ 4-វិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ គម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតាមរូបភាពសាង សង់ប្រតិបត្តិការ-ផ្ទេរ(BOT)ឆ្លងកាត់រាជធានីភ្នំពេញ,ខេត្តកណ្ដាល,ខេត្តព្រៃ វែងនិងខេត្តស្វាយរៀងក្នុងទុនវិនិយោគចំនួនប្រមាណ1,4លានដុល្លារអាមេរិក។ គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្ដាលអានុភាព70មេហ្គាវ៉ាត់ស្រុកមណ្ឌលសីមានិងគម្រោងសាងសង់វារី អគ្គិសនីវាលថ្មកំបុតអានុភាព100មេហ្គាវ៉ាត់ស្រុកថ្មបាំងខេត្តកោះកុងតាមរូបភាព សាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT)ក្នុងទុនវិនិយោគប្រមាណ447,5លានដុល្លារអាមេរិក។ គម្រោងអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុ ភាព150មេហ្កាវ៉ាត់ជាមួយប្រព័ន្ធផ្ទុកថា មពលអគ្គិសនីខេត្តពោធិ៍សាត់ស្រុកក្រ គរខេត្តពោធិ៍សាត់ក្នុងទុនវិនិយោគប្រមា ណ163,8លានដុល្លារអាមេរិក។ គម្រោងអភិវឌ្ឍន៍ស្ថានីយ៍និងខ្សែបញ្ជូនថាមពលអគ្គិសនីតង់ស្យុងខ្ពស់230 គី ឡូវ៉ុលពីខេត្តកំពង់ចាមទៅខេត្តក្រចេះក្នុ ងទុនវិនិយោគប្រមាណ91,2លានដុល្លារអាមេរិក។ គម្រោងអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុ ភាព60មេហ្គាវ៉ាត់ជាមួយប្រព័ន្ធផ្ទុកថាម ពលអគ្គិសនីខេត្តស្វាយរៀងស្ថិតនៅស្រុ ករំដួលខេត្តស្វាយរៀងក្នុងទុនវិនិយោគប្រមាណ65,5លានដុល្លារអាមេរិក។ គម្រោងបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌ លទិន្នន័យស្ថិតនៅខណ្ឌចំការមនរាជធា នីភ្នំពេញក្នុងទុនវិនិយោគប្រមាណ27 លានដុល្លារអាមេរិក។ ខ-ក្នុងតំបន់សេដ្ឋកិច្ចពិសេស គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិ សេសយូប៊ីអ៊ុស្នូលខេត្តក្រចេះក្នុងទុនវិនិ យោគចំនួន138លានដុល្លារអាមេរិក។ គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេ សកំពង់ផែក្រុងព្រះសីហនុខេត្តព្រះសី ហនុក្នុងទុនវិនិយោគចំនួន40លានដុល្លារអាមេរិក។ គម្រោងបង្កើតរោងចក្រផលិតនិងបង្គំគ្រឿងអលង្ការនិងគ្រឿងលម្អផ្សេងៗធ្វើពីលោហៈនិងប្លាស្ទិកស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញរាជធានីភ្នំពេញក្នុងទុនវិនិយោគប្រមា ណ9លានដុល្លារអាមេរិក។ គួរបញ្ជាក់ជូនផងដែរថាលំហូរទុនវិនិ យោគក្នុងឆ្នាំ2023ភាគច្រើនមានប្រភពមកពីប្រទេសចិននិងក្នុងស្រុកដោយបានរួមចំណែកជិត90% នៃទុនវិនិយោ គសរុប។ប្រសិនបើពិនិត្យមើលរបាយគ ម្រោងវិនិយោគក្នុងឆ្នាំ2023គម្រោងវិនិ យោគភាគច្រើនមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺហើយគម្រោងវិនិយោគមួយចំ នួនទៀតបានប្រមូលផ្ដុំនៅរាជធានីភ្នំពេ ញនិងខេត្តជុំវិញរាជធានីភ្នំពេញគឺខេត្តកណ្ដាលនិងតាកែវនិងនៅតាមបណ្តាខេត្តដែលមានអាការអភិវឌ្ឍតំបន់សេដ្ឋ កិច្ចពិសេសគឺខេត្តស្វាយរៀងនិងខេត្តព្រះសីហនុ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ