• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤២ ព្រឹក

ចាប់ពីខែមករាឆ្នាំ2024នេះតទៅកម្មករនិយោជិតក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរផលិតស្បែកជើងនិងផលិតផលធ្វើដំ ណើរនឹងទទួលបានប្រាក់ឈ្នួលអប្បរមា 204ដុល្លារក្នុង1ខែ

ភ្នំពេញ÷ចាប់ពីឆ្នាំ2024នេះតទៅកម្មករកម្មការិនីនិងនិយោជិតទាំងអស់នឹងទទួ លបានប្រាក់ឈ្នួលគោល204ដុល្លារក្នុងមួយខែតាមសេចក្តីសម្រេចរបស់សម្ដេចនាយករដ្ឋមន្ត្រីដែលបានបន្ថែមចំនួន2 ដុល្លារលើទឹកប្រាក់202ដុល្លារដែលស ម្រេចដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាដែលបោះឆ្នោតជ្រើសរើសបន្ថែម2 ដុល្លារលើប្រាក់ខែគោលចំនួន200ដុ ល្លារនៅឆ្នាំ 2023។ គួរជម្រាបដែរថាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីរសៀលថ្ងៃទី28ខែកញ្ញាឆ្នាំ2023 កន្លង ទៅបានប្រកាសដំឡើងប្រាក់ឈ្នួលជូនកម្មករ,និយោជិតផ្នែកវាយនភ័ណ្ឌកាត់ ដេរផលិតស្បែកជើងនិងផលិតផលធ្វើដំ ណើរនិងកាបូបចំនួន4ដុល្លារថែមទៀតសម្រាប់ឆ្នាំ2024ខាងមុខនេះដែលនឹងធ្វើឲ្យប្រាក់ឈ្នួលអប្បបរមា(ទាបបំផុត) របស់កម្មករកើនដល់សរុប204ដុល្លារក្នុងមួយខែដែលក្នុងចំនួននេះសម្ដេចអធិបតីប្រកាសបន្ថែម2ដុល្លារ។ ក្រៅពីប្រាក់ឈ្នួលគោល204ដុល្លារហើ យនោះប្រាក់អត្ថប្រយោជន៍ផ្សេងទៀតដែលកម្មករនិយោជិតទទួលបានកន្លង មកត្រូវបានរក្សាទុកនៅដដែលដូចជាប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ចំនួន7ដុល្លារអាមេរិកក្នុងមួយខែប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន10ដុល្លារអា មេរិកក្នុង1ខែប្រាក់ថ្លៃបាយសម្រាប់ការ ធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន2000រៀលក្នុង1ថ្ងៃឬការទទួលបានបាយ1ពេលដោយឥតគិតថ្លៃនិងប្រាក់រង្វាន់អតីតភាពការងារចំពី2ដុល្លារអាមេរិកដល់11ដុល្លារអាមេរិកក្នុង1ខែស ម្រាប់កម្មករនិយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី2ដល់ឆ្នាំទី 11។ គួរបញ្ជាក់ថាក្រសួងការងារនិងបណ្ដុះប ណ្ដាលវិជ្ជាជីវៈកន្លងទៅធ្លាប់បញ្ជាក់ថាជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួ លបានប្រាក់ឈ្នួលយ៉ាងតិចចំនួន221 ដុល្លារអាមេរិកដល់232ដុល្លារអាមេរិកក្នុង1ខែ។ក្រៅពីការដំឡើងប្រាក់ឈ្នួលអប្បបរមារាជរដ្ឋាភិបាលនិងក្រសួងស្ថា ប័នពាក់ព័ន្ធនឹងបន្តខិតខំសហការដើម្បីកាត់បន្ថយបន្ទុកចំណាយនានារបស់បងប្អូនកម្មករនិយោជិតជាបន្តបន្ទាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ