• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៤៤ ព្រឹក

ឃាត់ខ្លួនក្មេងទំនើង7នាក់ពាក់ព័ន្ធធ្វើស កម្មភាពយកកាំបិតដេញកាប់និងគប់បុរ សម្នាក់ឲ្យរងរបួសធ្ងន់​

ភ្នំពេញ÷កម្លាំងសមត្ថកិច្ចជំនាញនៃអធិ ការដ្ឋាននគរបាលខណ្ឌដង្កោបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងចំនួន7នាក់បន្ទាប់ពីបានធ្វើសក ម្មភាពយកកាំបិតដេញកាប់និងគប់បុរសម្នាក់បណ្តាលឲ្យរបួសធ្ងន់ដេររាប់សិបថ្នេរកាលពីវេលាម៉ោង23និង20នាទីថ្ងៃទី1 ខែមករាឆ្នាំ2024ត្រង់ចំណុចភូមិដីវាលស្ថិតនៅភូមិត្រពាំងសាលាសង្កាត់ពងទឹ កខណ្ឌដង្កោរាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះសៀនអញ្ញាស៊ីសុវត្ថាភេទប្រុសអាយុ22ឆ្នាំជនជាតិខ្មែរមុខរបរកម្មករទីលំនៅភូមិថ្មគោលសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ ចំណែកជនសង្ស័យចំនួន7នាក់ទី1 ឈ្មោះវុធដេវីតភេទប្រុសអាយុ18ឆ្នាំជន ជាតិខ្មែរមុខរបរនៅផ្ទះទីលំនៅភូមិកន្ទោ កសង្កាត់បន្ទោកខណ្ឌកំបូលរាជធានីភ្នំ ពេញ។ទី2ឈ្មោះជឿនចាន់ទិត្យភេទប្រុ សអាយុ21ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះ ទីលំនៅសង្កាត់ទៀនខណ្ឌដង្កោរាជធានីភ្នំពេញ។ទី3ឈ្មោះចាន់ភក្តីភេទប្រុសអា យុ18ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះទីលំ នៅភូមិព្រៃស្ពឺសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ទី4ឈ្មោះពេ ញវាសនាភេទប្រុសអាយុ18ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រស្នាក់នៅផ្ទះជួ លស្ថិតនៅភូមិរោលជ្រូកសង្កាត់ព្រៃវែងរាជធានីភ្នំពេញ។ទី5ឈ្មោះហួយវណ្ណារ៉ាភេទប្រុសអាយុ18ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះទីលំនៅភូមិព្រៃស្ពឺសង្កាត់ចោម ចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។ទី6ឈ្មោះផុនសុផានិតភេទប្រុសអាយុ 18ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះទីលំនៅភូមិព្រៃល្វាសង្កាត់ចោមចៅ2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ទី7ឈ្មោះមឿនរ៉េប្រុសអាយុ18ឆ្នាំជនជាតិខ្មែរមុខរបរសិស្សទីលំនៅភូមិដំណាក់ត្រយឹងសង្កា ត់ចោមចៅ2ខណ្ឌពោធិ៍សែនជ័យរាជធា នីភ្នំពេញ។ ក្នុងនោះវត្ថុតាងចាប់យក÷កាំបិតប៉័ងតោចំនួន1ដើម,កាំបិតកែច្នៃចំនួន2ដើម,ម៉ូតូម៉ាកស៊ុយស៊ូគីនិចពណ៌ខៀវលាយសពាក់ស្លាកលេខភ្នំពេញ1KF-7803ចំនួ ន1គ្រឿង,ម៉ូតូម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1jQ-66 90ចំនួន1គ្រឿង។ គួរបញ្ជាក់ថាកាលពីថ្ងៃទី1ខែមករាឆ្នាំ 2024 វេលាម៉ោង23 និង20នាទីជនរង គ្រោះនិងមិត្តភក្កិមានគ្នា5នាក់ជិះម៉ូតូ3 គ្រឿងចេញពីភូមិរោលជ្រូកសង្កាត់ព្រៃវែ ងខណ្ឌដង្កោរាជធានីភ្នំពេញដើម្បីត្រឡ ប់ទៅផ្ទះស្ថិតនៅភូមិថ្មគោលសង្កាត់ចោ មចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេ ញ។ពេលជនរងគ្រោះនិងមិត្តភក្តិបើកម៉ូតូដល់ដីវាលស្ថិតនៅភូមិត្រពាំងសា លាសង្កាត់ពងទឹកខណ្ឌដង្កោរាជធានី ភ្នំពេញស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា7នាក់ជិះម៉ូតូ2គ្រឿងទី1ម៉ូតូម៉ាកស៊ុយស៊ូគីនិចពណ៌ខៀវលាយសពាក់ស្លាកលេខភ្នំពេញ1KF-7803ចំនួ ន1គ្រឿង។ទី2ម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1JQ-6690ចំនួន1គ្រឿងនិងខ្លះទៀតថ្មើរជើងប្រដាប់ដោយកាំបិតប៉័ងតោដេញកាប់និងគប់ជនរងគ្រោះពីក្រោយបណ្ដា លឲ្យត្រូវខ្នងជនរងគ្រោះរបួសធ្ងន់ធ្ងរត្រ ង់ចំហៀងខាងស្តាំរួមក្រុមជនសង្ស័យបា ននាំគ្នារត់គេចបាត់ហើយជនរងគ្រោះត្រូវបានមិត្តភក្តិនាំយកទៅព្យាបាលរបួ សនៅមន្ទីរពេទ្យលោកសង្ឃដេររបួសចំ នួន32 ថ្នេររួចជនរងគ្រោះក៏បានមករា យការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលពងទឹកដើម្បី ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យដើម្បីចាត់ការតាមផ្លូវច្បាប់។រហូ តដល់វេលាម៉ោង4និង20នាទីថ្ងៃទី2ខែ មករាឆ្នាំ2024សមត្ថកិច្ចបានធ្វើការស្រា វជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន7នាក់រួមនឹងវត្ថុតាងត្រង់ចំណុចភូមិរោលជ្រូកស ង្កាត់ព្រៃវែងខណ្ឌដង្កោរាជធានីភ្នំពេញយកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលពងទឹកតាមនីតិវិធីច្បាប់។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបា នឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាពួក គេ(ជនសង្ស័យ)ពិតជាបានធ្វើសកម្មភា ពប្រើកាំបិតប៉័ងតោដេញកាប់និងគប់ទៅ លើជនរងគ្រោះប្រាកដមែនដោយសារជួនសង្ស័យបានខឹងជនរងគ្រោះជិះម៉ូតូមើលមុខឌឺដងពួកគេ(ជនសង្ស័យ)រួច ជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងដល់ក្រុមជនសង្ស័យដើម្បីឲ្យសមត្ថកិច្ចចាត់ ការតាមផ្លូវច្បាប់តែម្ដង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ