• ច័ន្ទ ២៩ មេសា ២០២៤ ០៩:២៨ ព្រឹក

នាឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល 2024យប់ថ្ងៃទី31ខែធ្នូឆ្នាំ2023មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន9ករណីបណ្តាលឲ្យជនរងគ្រោះស្លាប់ចំនួន6 នាក់,របួសធ្ងន់3នាក់,របួសស្រាល2នាក់

ភ្នំពេញ÷នាឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល2024យប់ថ្ងៃទី31ខែធ្នូឆ្នាំ2023 មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន9 ករណីបណ្ដាលឲ្យជនរងគ្រោះស្លាប់ចំនួ ន 6 នាក់,របួសធ្ងន់ចំនួន3នាក់,របួស ស្រាលចំនួន2នាក់។ ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺនៅខណ្ឌទួលគោក1ករណីមា នរថយន្តបុកម៉ូតូ1គ្រឿងបណ្ដាលឲ្យស្លា ប់1នាក់និងរបួសធ្ងន់1នាក់បន្ទាប់មកជនបង្កបើករថយន្តគេចខ្លួនពីកន្លែងកើតហេ តុប៉ុន្តែគាត់បានបើករថយន្តចូលខ្លួនសារ ភាពដោះស្រាយនៅស្នងការដ្ឋាននគរបា លរាជធានីភ្នំពេញទាំងយប់។ដោយឡែ កសម្រាប់អ្នកបើកបរបង្កគ្រោះថ្នាក់ចរា ចរណ៍ផ្សេងទៀតបានរត់គេចខ្លួនពីកន្លែ ងកើតហេតុសូមចូលខ្លួនមកសារភាពដូចករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខណ្ឌ ទួលគោកដើម្បីសមត្ថកិច្ចអនុវត្តន៍តាមនីតិវិធី។ រាល់ករណីគ្រោះថ្នាក់ចរាចរណ៍បើករត់ គេចនោះឯកឧត្តមឧត្តមសេនីយ៍ជួនណារិន្ទអគ្គស្នងការរងនិងជាស្នងការនគរបា លរាជធានីភ្នំពេញបានបញ្ជាឲ្យមន្ត្រីទំនា ញស្រាវជ្រាវយ៉ាងម៉ឺងម៉ាត់នៅកន្លែងកើត ហេតុរួមទាំងវត្ថុតាងនិងបានបង្កើតក្រុម ការងារតាមដានស្រាវជ្រាវស្វែងរកចាប់ខ្លួ នរាល់ជនបង្កពោលគឺមិនអាចគេចខ្លួនពីសំណាញ់ច្បាប់បាននោះទេ។ជាពិសេសក្នុងករណីបើកបង្កគ្រោះថ្នាក់ហើយគេច ខ្លួនមិនទទួលខុសត្រូវជាបទល្មើសផ្សេងមួយទៀតផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ