• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៥៥ ល្ងាច

រាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យកំ ណត់យកថ្ងៃទី29ខែធ្នូជារៀងរាល់ឆ្នាំជា"ទិវាសន្តិភាពនៅកម្ពុជា"

ភ្នំពេញ÷សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាច ក្រកម្ពុជាបានចេញអនុក្រឹត្យកំណត់យកថ្ងៃទី29ខែធ្នូជារៀងរាល់ឆ្នាំជា"ទិវាសន្តិ ភាពនៅកម្ពុជា"ដែលជាថ្ងាំបុណ្យជាតិផ្លូវ ការ1នៅព្រះរាជាណាចក្រកម្ពុជា។ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានសម្រេចដូចខាងក្រោម÷ +មាត្រា1 ត្រូវបានកំណត់យកថ្ងៃទី29ខែធ្នូជារៀង រាល់ឆ្នាំជា"ទិវាសន្តិភាពនៅកម្ពុជា"ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជា ណាចក្រកម្ពុជាដើម្បី÷ -ជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាគឺជាការស្រ ឡាញ់សន្តិភាពនិងការស្អប់ខ្ពើមសង្គ្រា ម។ -ជាការរម្លឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុងនិងការកសាងបាននូវសន្តិភាពនិងឯកភាពពេញលេញនៅព្រះរាជាណាចក្រកម្ពុជាដោយនយោ បាយឈ្នះឈ្នះកាលពីថ្ងៃទី29ខែធ្នូឆ្នាំ 1998។ -ជាការរម្លឹកដឹងគុណនិងចងចាំជាប់ជា និច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាននិងកា រធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរស ស្នេហាជាតិនិងវីរនារីស្នេហាជាតិរបស់ក ម្ពុជាដែលបានប្រយុទ្ធនិងតស៊ូយ៉ាងស្វិត ស្វាញនៅគ្រប់សមរភូមិ,ទាំងសមរភូមិសង្គ្រាម,ទាំងសមរភូមិការទូត,ទាំងសម រភូមិនយោបាយរហូតសម្រេចបាននូវកា របញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិឯកភាពជាតិនិងនាំមកជូនជាតិនិ ងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេសនៅព្រះរាជាណាចក្រកម្ពុជា។ -ជាការដាស់តឿនក្រៅរម្លឹកដល់ប្រជាជ នកម្ពុជាគ្រប់ជំនាន់ទាំងក្នុងពេលបច្ចុប្ប ន្នទាំងក្នុងពេលអនាគតឲ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិនិងទុក្ខលំ បាកយ៉ាងវេទនារបស់ប្រជាជនកម្ពុជាព្រមទាំងផលវិបាកនានាដែលបង្កឡើងដោយសង្គ្រាមនិងការបែកបាក់ជាតិព្រម ទាំងបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឲ្យស្អប់ខ្ពើមនូវសង្គ្រាម។ -ជាការបំផុសស្មារតីរបស់ប្រជាជនកម្ពុ ជាគ្រប់ជំនាន់ទាំងក្នុងពេលបច្ចុប្បន្នទាំងក្នុងពេលអនាគតឲ្យយល់ដឹងច្បាស់អំពី "គុណតម្លៃនៃសុខសន្តិភាព"ហើយរួម គ្នានលើកកម្ពស់"វប្បធម៌សន្តិភាព"នៅកម្ពុជាពិសេសការចូលរួមការពារនិងថែ រក្សាឲ្យបានដាច់ខាតនូវ"សុខសន្តិភាព" ដែលជាអាយុជីវិតរបស់ជាតិនិងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេ សជាតិនិងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាប្រកបដោយចីរភាពនិងភិយ្យោភា ព។ មាត្រា2 ទិវាសន្តិភាពនៅកម្ពុជានេះត្រូវបានកំណ ត់ជាថ្ងៃឈប់សម្រាកសាធារណៈ​។គ្រប់ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិសង្គមស៊ីវិលអង្គការអន្តរជាតិនិងវិស័យឯកជនត្រូវចូលរួមបំផុសស្មារតីប្រជាជនកម្ពុជាឲ្យយល់ដឹងអំពីគុណតម្លៃនៃសន្តិ ភាពលើកម្ពស់វប្បធម៌សន្តិភាពនិងរួមគ្នាថែរក្សាការពារសន្តិភាពនៅកម្ពុជាឲ្យបានគង់វង្ស។ មាត្រា3 បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានារាករណ៍។ មាត្រា4 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋម ន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរដ្ឋមន្ត្រីក្រសួងការពារជាតិប្រធានគណៈ កម្មការជាតិរៀបចំបុណ្យជាតិអន្តរជាតិរដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់សាប័នដែលពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យចាប់ពីចុះហត្ថលេខាតទៅ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ