• ច័ន្ទ ២៩ មេសា ២០២៤ ០៩:០២ ព្រឹក

នាឱកាសបុណ្យឆ្លងឆ្នាំសកលមានភ្ញៀវទេសចរប្រមាណជាង34ម៉ឺននាក់បានអញ្ជើញមកកម្សាន្តនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ÷រដ្ឋបាលខេត្តព្រះសីហ នុបានឲ្យដឹងនៅព្រឹកថ្ងៃទី1ខែមករាឆ្នាំ 2024នេះថាភ្ញៀវទេសចរជាតិនិងអន្តរ ជាតិអញ្ជើញមកកម្សាន្តនៅខេត្តព្រះសី ហនុក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកលនៅថ្ងៃទី31ខែធ្នូឆ្នាំ2023មានចំនួនសរុប 349983នាក់។ សូមជម្រាបជូនដែរថាបងប្អូនប្រជាពល រដ្ឋដែលអញ្ជើញទៅលេងខេត្តព្រះសីហ នុគឺបានប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃនៅឆ្នេរធំៗចំនួន 2គឺឆ្នេរអូរឈើទាលនិងឆ្នេរអូត្រេះក្នុងខេត្តព្រះសីហនុមានWi-Fiសាធារណៈដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាអ្នករៀបចំ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋសាធារ ណជនជាតិនិងអន្តរជាតិស្វែងរកទីតាំង នៅតាមឆ្នេរទាំង2អាចភ្ជាប់ដោយQR Codeក្នុងរូបភាពខាងក្រោមឬផ្ទាំងដាក់បង្ហាញនៅតាមទីតាំងជាក់ស្ដែងដើម្បីភ្ជាប់Wi-Fi៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ