• ច័ន្ទ ២៩ មេសា ២០២៤ ១៤:០៩ ល្ងាច

សាច់បង្កកសាច់គោ,សាច់ជ្រូក,សាច់ទា, សាច់មាន់និងគ្រឿងក្នុងប្រមាណជិត19 តោនត្រូវបានបង្ក្រាប

ភ្នំពេញ÷តាមព័ត៌មានទទួលបាននៅថ្ងៃ ទី29ខែធ្នូឆ្នាំ2023 នេះបានបញ្ជាក់ឲ្យ ដឹងថា÷មានសាច់បង្កកសាច់គោ,សាច់ជ្រូក,សាច់ទា,សាច់មាន់និងគ្រឿងក្នុងប្រ មាណជិត19តោនត្រូវបានមន្ត្រីនគរបា លប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយមន្ត្រីជំនាញនាយកដ្ឋានសុខភាពសត្វនិងសុខភាពសាធារណ:បសុព្យាបាលនិងអាជ្ញាធរមូ លដ្ឋានចុះបង្ក្រាប2ទីតាំងនៅខណ្ឌច្បារ អំពៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី26 ខែធ្នូឆ្នាំ2023។ សមត្ថកិច្ចបានបញ្ជាក់ថា÷វត្ថុតាងខាង លើត្រូវលោកព្រះរាជអាជ្ញារងសម្របស ម្រួលនីតិវិធីសម្រេចឲ្យក្រុមការងារបិទឃ្លុំបេកុងតឺន័រក្លាសេទាំង2ទីតាំងនិងដករហូតសំណាកយកទៅពិនិត្យវិភាគរកមេ រោគនៅអគ្គនាយកដ្ឋានសុខភាពសត្វនិ ងផលិតកម្មសត្វហើយឃាត់ខ្លួនជនស ង្ស័យទាំង2នាក់(ម្ចាស់ទីតាំង)មកនាយ កដ្ឋានដើម្បីសាកសួរបំភ្លឺតាមនីតិវិធី។ សូមបញ្ជាក់ថាទីតាំងទី1ស្ថិតនៅដីឡូតិ៍គ្មានលេខផ្លូវលំសង្កាត់និរោធខណ្ឌច្បារ អំពៅរាជធានីភ្នំពេញនិងទីតាំងទី2ដីឡូតិ៍គ្មានលេខផ្លូវលេខ51សង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ ការនាំចូលរបៀបនេះនៅតែបន្តកើតជាក្តីបារម្ភបំផុតរបស់ប្រជាពលរដ្ឋជាអ្នកបរិ ភោគងាយរងគ្រោះប៉ះពាល់ដល់សុខភា ពធ្ងន់ធ្ងរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ